ទីបំផុត iOS/iPadOS 14.5 បានបញ្ចេញជាផ្លូវការហើយ ជាមួយមុខងារថ្មីៗទាំងអស់នេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីបានធ្វើតេស្ដនៅលើជំនាន់ Beta អស់រយៈពេលប៉ុន្មានខែកន្លងមក ជាទីបំផុត Apple បានទម្លាក់កំណែអាប់ដេត iOS/iPadOS 14.5 ទៅឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នាហើយ។ កំណែអាប់ដេត iOS/iPadOS 14.5 គឺមានសារៈសំខាន់ សម្រាប់អ្នកប្រើប្រាស់ iPhone/iPad មួយចំនួន ដែលកំពុងចង់ទទួលបានមុខងារថ្មីៗ ជាពិសេសមុខងារ App Tracking Transparency ដើម្បីអាចឲ្យដឹងបានថា កម្មវិធីណាមួយកំពុងតាមដានអ្នក ហើយស្នើរសុំឲ្យឈប់តាមដានបាន។

ការបញ្ចូលគាំទ្រដុំ AirTag, រូបតំណាង Logo របស់ Apple អាចផ្ដេកបាន នៅពេលបើកម៉ាស៊ីន iPad, ការគាំទ្រដៃបញ្ជារបស់ PS5/Xbox Series X, ការទម្រង់កម្មវិធី Apple Music/Reminders/Maps ថ្មីៗ និងការកែតម្រូវមុខងារ Battery Recalibration សម្រាប់ iPhone 11 Series ដើម្បីគណនាភាគរយថាមពលថ្ម ឲ្យកាន់តែត្រឹមត្រូវជាងមុន។ ក្រោយពីអាប់ដេតឡើងទៅជំនាន់ iOS 14.5 ហើយ អ្នកជាម្ចាស់នាឡិកាឆ្លាតវៃ Apple Watch នឹងអាចដោះសោ iPhone បានថែមទៀតផង ហាក់បីដូចជានៅលើ macOS អ៊ីចឹងដែរ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ទាំងអស់គ្នា នឹងចាប់អារម្មណ៍ឃើញថា កម្មវិធី Apple News/Podcast មានការកែប្រែថ្មីដូចគ្នា, គាំទ្រ 5G Dual SIM, ជំនួយការឌីជីថល Siri កាន់តែឆ្លាតវៃជាងមុន និងរូប Emoji ថ្មីៗ ជាដើម។

អ្នកទាំងអស់គ្នា អាចចូលទៅធ្វើការអាប់ដេតបាន ចាប់ពីពេលនេះតទៅហើយ ដោយចូលទៅកាន់ Settings > General > Software Update > រួចចុចលើពាក្យ “Download and Install” ដើម្បីធ្វើការទាញយកកំណែអាប់ដេត ហើយធ្វើការដំឡើងនៅពេលដែល វាទាញយកពេញរួចរាល់ ជាការស្រេច។

ដោយ​ ៖ Apple
អត្ថបទទាក់ទង