ដំណឹងល្អសម្រាប់ហ្វេន Marvel ពេលនេះ Captain America វគ្គ 4 កំពុងតែដំណើរការហើយ
ដោយ​ ៖ សាន់នី | 4 ខែមុន SHARE

 

សម្រាប់ប្រិយមិត្តដែលធ្លាប់បានទស្សនា ខ្សែភាពយន្តក្នុងចក្រវាឡរបស់ Marvel ប្រហែលជាបានស្គាល់តួអង្គ Bucky Barnes (ទាហានរដូវរងារ) សម្តែងដោយលោក Sebastian Stan និងតួអង្គ Sam Wilson (បងម៉ៅស្លាបដែក) សម្តែងដោយលោក Anthony Mackie ជាក់ជាមិនខាន។ សម្រាប់តួឈ្មោះ Sam Wilson នេះ មានរហ័សនាមថា Falcon ចំណែកតួឈ្មោះ Bucky Barnes វិញ ត្រូវបានគេឲ្យរហ័សនាមថា Winter Soldier។ កាន់តែពិសេសជាងនេះ បន្ទាប់ពីបានចេញមុខជា Heroes ក្នុងរឿងដែលជាខ្សែស្រឡាយរបស់ Marvel ជាច្រើន និងជាចំណែកចូលរួមជាមួយក្រុម Avengers រួចមក ពេលនេះ ពួកគេទាំងពីរនាក់ ក៏មានវត្តមានរួមគ្នា ក្នុងរឿងភាគរបស់ Marvel ផងដែរ ដោយសាច់រឿងជាប្រភេទ TV Series នេះ មានចំណងជើងថា The Falcon and The Winter Soldier និងមានចាក់បញ្ចាំងមុនគេ នៅលើ Disney+។

សម្រាប់រឿងភាគ The Falcon and The Winter Soldier ត្រូវបានគេបកស្រាយថា ជាសាច់រឿងដំណើរជីវិតរបស់តួអង្គទាំងពីរ កើតឡើងក្រោយព្រឹត្តិការណ៍ Avengers: Endgame បានរយៈពេល 6 ខែរួចមក។ ចំពោះរឿងភាគ The Falcon and The Winter Soldier គឺមានចំនួន 6 ភាគ (ឬ 6 Episodes) ហើយមកដល់ពេលនេះ The Falcon and The Winter Soldier ក៏ត្រូវបានចេញបញ្ចាំងលើ Disney+ ចប់រួចរាល់ដែរ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ។

យ៉ាងណាក៏ដោយ រឿងនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្ពស់មែនទែន ពីសំណាក់អ្នកទស្សនា ចំណែកចុងបញ្ចប់នៃសាច់រឿង ក៏បង្ហាញពីសមត្ថភាពរបស់តួអង្គ Sam និងបានក្លាយទៅជា Captain America ពេញលេញ រួមទាំង Bucky និង John Walker ដែលបានក្លាយចាប់ឈ្មោះទៅជា U.S Agent។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងជាដំណឹងល្អសម្រាប់ហ្វេនៗនោះ គឺពេលនេះ Marvel Studio កំពុងតែត្រៀមដំណើរវគ្គបន្ទាប់ សម្រាប់ភាពយន្ត Captain America វគ្គ 4 ដែលត្រូវបានរៀបចំបង្កើតឡើងដោយសហនិពន្ធ លោក Malcolm Spellman ដែលជាអ្នកសរសេររឿងភាគ The Falcon and The Winter Soldier ផ្ទាល់តែម្តង។ ចំណែកលោក Dalan Musson ដែលជាអ្នកនិពន្ធម្នាក់ នៅក្នុងរឿងភាគខាងលើ ក៏នឹងចូលរួមជា អ្នកសហនិពន្ធ ជាមួយខ្សែភាពយន្ត Captain America វគ្គបន្ទាប់ នាពេលខាងមុខផងដែរ (នេះបើយោងតាមរបាយការណ៍ពី The Hollywood Reporter តែចំពោះការបរិច្ឆេទ រួមទាំងតួអង្គផ្សេងទៀតនោះ គឺនៅមិនទាន់មានការបញ្ជាក់បានច្បាស់លាស់នៅឡើយទេ។

សរុបមក នេះអាចជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រភាពយន្តរបស់ចក្រវាល Marvel ហើយ ចំណែកតួអង្គធំនៅក្នុងរឿង Captain America វគ្គ 4 គេនាំតួអង្គ Sam Wilson ដែលត្រូវបានគេទទួលស្គាល់ថាជា Captain America ថ្មី នៅក្នុង Episode 6 ភាគបញ្ចប់នោះ មកជំនួស Steve Rogers។ លើសពីនេះ ក៏មានដំណឹងបន្ថែមថា លោក Chris Evan ជាតួអង្គ Captain America ដើម ក៏កំពុងត្រូវបានខាង Marvel Studio ចរចារឲ្យត្រឡប់មកវិញផងដែរ ដើម្បីឲ្យភាពយន្តនេះ កាន់តែពេញលេញ ប៉ុន្តែចុងក្រោយ នឹងក្លាយជាការពិតឬអត់នោះ យើងមានតែចាំមើលបន្តទៀត ទាំងអស់គ្នា។

 

ប្រភព ៖ The Verge
អត្ថបទទាក់ទង