ទស្សនាមនុស្យយន្ដជាតួអង្គ Baby Groot របស់ផលិតកម្ម Disney មានកាយវិការយ៉ាងរស់រវើក​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

គម្រោងផលិតផលគំរូថ្មីមួយ នៃក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្ឍន៍ ឬហៅថាក្រុម Imagineering របស់ផលិតកម្ម Disney បានដាក់បង្ហាញដល់អ្នកគាំទ្រអំពី មនុស្សយន្ដពិសេសជាតួអង្គ Baby Groot និងមានចលនារស់រវើក ថែមទៀតផង។ វាត្រូវបានគេដាក់ឈ្មោះក្រោមគម្រោង Project Kiwi ហើយត្រូវបានចំណាយរយៈពេល 2 ឆ្នាំ (2018 ដល់ 2020) ដើម្បីអាចអភិវឌ្ឍន៍ចេញជារូបរាង និងអាចសាកល្បងជាសាធារណៈបាន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមអ្នកអភិវឌ្ឍន៍របស់ Disney មិនត្រឹមតែធ្វើឲ្យមនុស្សយន្ដនេះ ទទួលបានទំហំមាឌខ្លួន និងរូបរាងដូចទៅនឹងតួអង្គ Baby Groot ក្នុងខ្សែភាពយន្ដ Guardians of the Galaxy ប៉ុណ្ណោះ ថែមទាំងមានកាយវិការជិតដូចពិតៗ ផងដែរ។ នាពេលបច្ចុប្បន្ននេះ វាកំពុងតែស្ថិតនៅក្នុង ដំណាក់កាលអភិវឌ្ឍន៍ដដែល ដោយនៅតែត្រូវការដោតខ្សែ សម្រាប់ផ្ទេរទិន្នន័យនានា ក៏ដូចជាថាមពលថ្មរយៈពេល 45 នាទី និងមានបាសបំពងសំឡេង Speaker នៅក្នុងខ្លួនរបស់វា។ ចំណែកឯក្រុមអ្នកអភិវឌ្ឍន៍មនុស្សយន្ដនេះ ក៏បានបញ្ជាក់ប្រាប់មុនថា វានៅមិនទាន់អាចចេញលក់ ឬទុកប្រើជាផ្លូវការបាននៅឡើយទេ និងត្រូវចំណាយពេលយូរទៀត ទើបអាចឲ្យវាដំណើរការបានល្អឥតខ្ចោះ។

ចុះអ្នកទាំងអស់គ្នាវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ ក្រោយពីទស្សនាវីដេអូខាងលើរួច? តើចង់ក្លាយជាម្ចាស់របស់វាដែរឬក៏អត់ទេ? ក្រុមការងារយើងសង្ឃឹមថា Disney នឹងចែករំលែកដំណឹងបន្ថែម អំពីមនុស្សយន្ដជាតួអង្គ Baby Groot ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចុះផ្សាយជូនទាំងអស់គ្នាបន្ដទៀត។

ដោយ​ ៖ Tech Crunch
អត្ថបទទាក់ទង