ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ទូរសព្ទឆ្លាតជំនាន់ថ្មី Redmi Note 10 ដែលកំពុងតែដាក់លក់នៅលើទីផ្សារប្រទេសយើង​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

ថ្មីៗនេះយើងសង្កេតឃើញថា Xiaomi ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទឆ្លាតចំណាត់ថ្នាក់លេខ 3 នៅក្នុងពិភពលោក កំពុងតែមានសន្ទុះរីកចម្រើនគួរកត់សម្គាល់ សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រវាយលុកទីផ្សារ ដោយផ្តោតទៅលើគុណភាព នឹងលក់ក្នុងតំលៃសមរម្យ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Xiaomi ប្រចាំប្រទេសកម្ពុជាយើង បានប្រកាសដាក់លក់ជាផ្លូវការនូវទូរសព្ទឆ្លាតជំនាន់ថ្មី Redmi Note 10 ជាមួយនឹងរូបរាងស្រស់ស្អាត ទាន់សម័យ និងលក្ខណៈសម្បត្តិពិសេសៗ ក៏ដូចជាមានតំលៃសមរម្យ ថែមទៀតផង។

ទូរសព្ទឆ្លាតជំនាន់ថ្មី Redmi Note 10 បានភ្ជាប់មួយកាមេរ៉ា AI ខាងក្រោយ 4 គ្រាប់ ទំហំ 48MP+8MP+2MP+2MP ដោយកាមេរ៉ានីមួយៗមានមុខងារផ្សេងៗគ្នា ដើម្បីសម្រួលទៅដល់ការថតរូបបានគ្រប់ស្ថានភាព។ Redmi Note 10 មានថាមពលថ្មធំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ផងដែរ ហើយអាយុកាលថ្មរបស់វាអាចទ្រទ្រង់រហូតដល់ទៅ 4 ឆ្នាំ ឯណោះ នេះបើផ្អែកតាមការអះអាងរបស់ក្រុមហ៊ុន Xiaomi ផ្ទាល់។ សម្រាប់កម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីប Snapdragon 678 ប្រើប្រាស់ថាមពលថ្មតិច អាចបើកកម្មវិធីច្រើន ក្នុងពេលតែមួយបានយ៉ាងរលូន។ ជាមួយគ្នានេះ វាក៏បានភ្ជាប់មកជាមួយមុខងារ AI ជាច្រើន សម្រាប់ជំនួយទៅដល់ការប្រើប្រាស់ទូទៅកាន់តែរលូនជាងមុន ថែមមួយកម្រិតទៀត។

Redmi Note 10 បំពាក់មកជាមួយអេក្រង់លាតទំហំ 6.43 អ៊ីញ ប្រភេទ AMOLED  អាចបង្ហាញរូបភាពក្នុងកម្រិតបង្ហាញ Full HD+ (2340 x 1080 ភិចស៊ែល) ធ្វើឲ្យការទស្សនាវីដេអូ ក៏ដូចជាលេងហ្គេម កាន់តែត្រជាក់ភ្នែកជាងមុន ថែមមួយកម្រិតទៀត។ និយាយជារួម យើងមិនងាយបានឃើញ ទូរសព្ទឆ្លាត ដែលដាក់លក់តម្លៃក្រោម $200 ហើយបំពាក់មកជាមួយអេក្រង់ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ នោះទេ។

ទូរសព្ទឆ្លាតជំនាន់ថ្មី Redmi Note 10 អាចប្រើប្រាស់ស៊ីមបាន 2 គាំទ្រសេវា 4G ក៏ដូចជាភ្ជាប់មកជាមួយជម្រើសទំហំ 4/6GB ទំហំ 64GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128GB ព្រមទាំងអាចបន្ថែមមេម៉ូរីរហូតដល់ទៅ 512GB ថែមទៀតផង។ Redmi Note 10 ដាក់លក់ក្នុងប្រទេសកម្ពុជាយើង មានពណ៌សរុបចំនួន 3 សម្រាប់ជម្រើសរើស គឺពណ៌ប្រផេះ, បៃតង និងពណ៌ស ដែលសុទ្ធសឹងតែជាពណ៌ដ៏គួរអោយទាក់ទាញក៏ដូចជាស្រស់ស្អាត ផងដែរ។

ទូរសព្ទឆ្លាតជំនាន់ថ្មី Redmi Note 10 នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ត្រូវបានដាក់លក់ក្នុងតម្លៃ $199 សម្រាប់ជម្រើស RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64GB និងតម្លៃ $239 សម្រាប់ជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB នេះគឺពិតជាពិសេសមែនទែន បើធៀបជាមួយគុណសម្បត្តិ និងលក្ខណៈពិសេសជាច្រើនរបស់វា ដូចជាកាមេរ៉ា AI 4 គ្រាប់នៅខាងក្រោយទំហំ 48MP+8MP+2MP+2MP ថាមពលថ្មធំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W បន្ទះឈីប Snapdragon 678 និងអេក្រង់ AMOLED ទំហំ 6.43 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ដែលមិនងាយបានឃើញ នៅលើទូរសព្ទឆ្លាតដាក់លក់តម្លៃក្រោម $200 នោះទេ។ សម្រាប់អតិថិជន ក៏ដូចជា Mi Fan ទាំងអស់ ដែលចង់ទិញ Redmi Note 10 យកមកប្រើប្រាស់ អាចរកជាវបាននៅតាមបណ្ដា Mi Store និងហាងលក់រាយទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ដោយ​ ៖ Xiaomi Cambodia
អត្ថបទទាក់ទង