ទស្សនាកូនឧទ្ធម្ភាគចក្ររបស់ NASA បង្ហោះលើភពអង្គារលើកដំបូង តាមការផ្សាយបន្ដផ្ទាល់នៅទីនេះ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

បេសកកម្មបង្ហោះយាន Perseverance ទៅកាន់ផ្ទៃភពក្រហមរបស់ NASA ត្រូវបានចុះចតដោយជោគជ័យ កាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2021 កន្លងទៅនេះ ព្រមទាំងមានផ្ទុកកូនយន្ដហោះ Ingenuity ដើម្បីទុកបង្ហោះនៅពេលក្រោយ ថែមទៀតផង។ រហូតមកដល់ពេលនេះ ថ្ងៃទី 19 ខែមេសា ឆ្នាំ 2021 គឺត្រូដល់ពេលដែលកូនយន្ដហោះមួយនោះ ធ្វើការបញ្ចេញសមត្ថភាព ក្នុងការរុករកសារធាតុផ្សេងៗ នៅលើភពអង្គារលើកដំបូងដែរហើយ។

ចំណែកឯឱកាសដ៏ល្អវិញ នោះគឺថាមនុស្សយើងនៅផែនដី ក៏អាចទស្សនាការផ្សាយបន្ដផ្ទាល់ ចែករំលែកចេញមកពីភពអង្គារបានដែរ តាមរយៈឆានែល YouTube ផ្លូវការរបស់ NASA ផ្ទាល់តែម្ដង។ ស្របនឹងពេលដែល ក្រុមការងារ ខេមបូរីផត កំពុងតែសរសេរអត្ថបទនេះ គឺយើងត្រូវរង់ចំត្រឹមតែ 5 ម៉ោងទៀតប៉ុណ្ណោះ ដូច្នេះការចុះផ្សាយបន្ដផ្ទាល់ (Live) នឹងចាប់ផ្ដើមជាស្រេច។

គ្រាន់តែកូនឧទ្ធម្ភាគចក្រ Ingenuity របស់ NASA នេះ គឺត្រូវបានចំណាយថវិកាអស់ 85 លានដុល្លារទៅហើយ ដោយត្រៀមនឹងឲ្យបង្ហោះលើ ភពអង្គារលើកដំបូងគេបង្អស់ ជាមួយកម្ពាស់ 3 ម៉ែត្រពីផ្ទៃដី។ អ្នកដែលមានចំណាប់អារម្មណ៍ អាចចុចលើវីដេអូនៅខាងក្រោមនេះ រួចចុចលើពាក្យថា “Set Reminder” ដើម្បីអនុញ្ញាតឲ្យ YouTube ធ្វើការរំលឹកអ្នក នៅពេលដែលការ Live ចាប់ផ្ដើមភ្លាម។

អ៊ីចឹង សម្រាប់ប្រិយមិត្តអ្នកអាន ដែលតែងតែនិយមតាមដាន ព័ត៌មានវិទ្យាសាស្រ្ដ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នៅវេលាម៉ោង 5:15PM ល្ងាចនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃទី 19 ខែមេសា ឆ្នាំ 2021 ផងដែរ។ វាជាយន្ដហោះដំបូងគេបង្អស់ ដែលនឹងហោះហើរលើភពក្រហមនេះ ដូច្នេះវាពិតជាសំខាន់មែនទែន ចំពោះកំណត់ត្រាប្រវត្តិសាស្រ្ដ នៃការអភិវឌ្ឍន៍វិទ្យាសាស្រ្ដ របស់មនុស្សលោកយើង។

ដោយ​ ៖ NASA
អត្ថបទទាក់ទង