Netflix សហការជាមួយអ្នកដឹកនាំរឿង Kong: Skull Island ដើម្បីផលិតភាពយន្ត Gundam ប្រភេទ Live-Action
ដោយ​ ៖ មុនិនាថ | 5 ខែមុន SHARE

 

បើសិនជាយើងអ្នកនិយមចូលចិត្តទស្សនា Anime ច្រើន នោះយើងប្រាកដជាធ្លាប់បានស្គាល់ ឬបានលឺអំពីរឿងគំនូរជីវចល Anime ដ៏ល្បីឈ្មោះ Gundam ជាក់ជាមិនខាន។ ដោយ Gundam ត្រូវបានចេញដំបូងតាំងពីឆ្នាំ 1979 មកម្លេះ ហើយបានចេញវគ្គក្រោយៗជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានដំណឺងបានរាការណ៍មកថា Netflix កំពុងតែធ្វើការទៅលើភាពយន្ត Gundam ប្រភេទ Live-Action ថ្មី ដែលវានឹងត្រូវចាក់បញ្ចាំងសម្រាប់សេវាកម្ម Netflix នាពេលខាងមុខនេះ។

ជាការពិតណាស់ បើតាមរយៈគណនីបណ្តាញសង្គម Twitter របស់ Netflix ផ្ទាល់ បានឲ្យយើងដឹងថា ខ្លួន និងស្ទូឌីយូផលិតភាពយន្តដ៏ល្បីឈ្មោះ Legendary បានកំពុងចាប់ដៃជាមួយនឹងអ្នកដឹកនាំរឿង Kong: Skull Island លោក Jordan Vogt-Roberts និងត្រូវបានសរសេរសាច់រឿងដោយលោក Brain K. Vaughan ក្នុងការផលិតភាពយន្ត Gundam ប្រភេទ Live-Action ថ្មី ហើយវានឹងត្រូវបញ្ចាំងក្នុងសេវាកម្មរបស់ Netflix ខាងមុខនេះ។ យ៉ាងណាមិញ ស្ទូឌីយូ Lengendary ធ្លាប់បានប្រកាសថាខ្លួនកំពុងធ្វើការទៅលើភាពយន្ត Gundam ប្រភេទ Live-Actoin ជាមួយនឹង Sunrise ដែលជាស្ទូឌីយូផលិត Anime Gundam តាំងពីឆ្នាំ 2018 កន្លងទៅមកម្លេះ បន្ទាប់មកក៏ត្រូវបានស្ងាត់ទៅវិញ ដោយយើងមិនសូវបានទទួលដំណឹងពីវាប៉ុន្មាននោះទេ។

សរុបមកវិញ នេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ Anime Gundam មួយនេះ ដោយពួកគេជិតបានទស្សនា Gundam ប្រភេទ Live-Action ដែលស្ថិតក្រោមស្ទូឌីយូ Legendary នេះហើយ។ មួយវិញទៀត ពួកគេជឿជាក់ទៅលើស្ទូឌីយូ Legendary នេះបាន ព្រោះ Legendary ធ្លាប់បាននាំយករឿងប្រភេទ Anime មកធ្វើជាលក្ខណៈ Live-Action ច្រើនដូចជាៈ Pacific Rim 1 និង 2, Godzilla ប៉ុន្មានវគ្គកន្លងមកនេះទៀត។ យ៉ាងណាមិញ សម្រាប់ថ្ងៃប្រកាសចេញ Neflix មិនទាន់បង្ហើបឲ្យយើងដឹងនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ប្រភព ៖ IGN
អត្ថបទទាក់ទង