វិធីសាស្ត្រក្នុងការតម្លើង Tamneak ជំនាន់សាកល្បង 2.0.5 សម្រាប់ iOS
នៅពេលនេះប្រិយមិត្តភាគច្រើនប្រាកដជាបានប្រើប្រាស់ Tamneak ជំនាន់សាកល្បង2.0.5 មិនខាន ដោយក្នុងនោះក្រុមការងារយើងទទួលបានមតិល្អៗយ៉ាងច្រើនពីកំណែអាប់ដេតមុនៗ។ ទោះជាយ៉ាងណាក៏ដោយ ជំនាន់សាកល្បង 2.0.5 ត្រូវបានបញ្ចេញអោយប្រើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តែមួយគត់សិនប៉ុណ្ណោះ។ អញ្ចឹងនៅថ្ងៃនេះ ដំណឹងល្អបានមកដល់ហើយសម្រាប់ប្រិយមិត្តដែលចង់ប្រើប្រាស់ Tamneak ជំនាន់សាកល្បង 2.0.5 សម្រាប់ឧបករណ៍ iOS របស់ខ្លួន។ សម្រាប់របៀបប្រើប្រាស់ និងមុខងារនានានៅលើ Tamneak សម្រាប់ iOS វាមិនសូវជាខុសគ្នាប៉ុន្មានពី Android នោះទេ តែអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះ គឺរបៀបតម្លើងនេះឯង។ តាមដានទាំងអស់គ្នាពីរបៀបតម្លើង Tamneak ជំនាន់សាកល្បង 2.0.5 សម្រាប់ iOS។
សូមបញ្ជាក់បន្តិច នៅក្នុង Tamneak ជំនាន់សាកល្បង 2.0.5 បានកែប្រែបញ្ហាបច្ចេកទេសមួយចំនួននិងបន្ថែមមុខងារថ្មីៗដូចខាងក្រោម៖
- ល្បឿនដំណើរការប្រសើរជាងមុន
- ផ្លាស់ប្តូររូបរាង UI ថ្មីមួយចំនួន
- បន្ថែមមុខងារ ចែករំលែកគណនី
- បន្ថែមមុខងារចែករំលែកការបង្ហោះក្នុង Tamneak
- បន្ថែមមុខងារ លាក់មតិ សម្រាប់ម្ចាស់បង្ហោះ
- បន្ថែមមុខងារអោយផ្កាយ កាន់តែរហ័ស
- បទពិសោធន៍ទទួលបានដំណឹងកាន់តែប្រសើរ
- បន្ថែមមុខងារ ស្វែងរក កាន់តែសម្បូរបែប
- បន្ថែមមុខងារ របៀបប្រើប្រាស់មុខងារសំខាន់ៗក្នុង Tamneak
- និងកែសម្រួលបញ្ហាបច្ចេកទេសជាច្រើនទៀត
***របៀបតម្លើង Tamneak 2.0.5 សម្រាប់ iOS៖
- ដំបូងត្រូវយក iPhone របស់អ្នកចុចលី តំណរភ្ជាប់នេះ
- បន្ទាប់មក យើងនឹងផ្ទាំងកម្មវិធីលោតឡើងដូចក្នុងរូបខាងក្រោម។ ក្នុងនេះមាន 2 ករណី ដោយទី 1 យើងមិនទាន់មានកម្មវិធី TestFlight និងទី 2 យើងមានកម្មវិធីនេះនៅលើ iPhone រួចហើយ។ ដូចនេះកុំអោយរញ៉េរញ៉ៃ ខ្ញុំចាត់ទុកថាអ្នកទាំងអស់គ្នាមិនទាន់មានកម្មវិធី TestFlight ទៅចុះ ដោយត្រូវអនុវត្តតាមករណីទី 1។ អញ្ចឹងយើងត្រូវចុចលើពាក្យ View in App Store
- បន្ទាប់មកយើងត្រូវដោនឡូដកម្មវិធី TestFlight។ ដោនឡូដបានហើយ យើងបើកកម្មវិធីហ្នឹងមក រួចចុចលើពាក្យ Continue
- បន្ទាប់យើងនឹងឃើញផ្ទាំងកម្មវិធី Tamneak លោតមកមិនខាន ចឹងយើងត្រូវចុចលើពាក្យ ACCEPT និងចុចលើពាក្យ INSTALL
- នៅពេល Install ពេញ យើងត្រូវចុចពាក្យ OPEN បន្ទាប់មកទៀតចុចពាក្យ NEXT និងចុងក្រោយចុចលើពាក្យ Start Testing ជាការស្រេច
- នៅទីបំផុត អ្នកទាំងអស់គ្នាអាចប្រើ Tamneak ជំនាន់សាកល្បង 2.0.5 បានហើយ។
បញ្ជាក់៖ នៅលើ TestFlight Tamneak មានលេខតំណាង 1.8 (8) តែតាមពិតវាដូចជំនាន់ 2.0.5 នៅលើ Android នោះឯង។
ជាចុងក្រោយ ក្រុមការងារយើងពិតជាអរគុណអ្នកទាំងអស់គ្នាមែនទែន សម្រាប់ការគាំទ្រ Tamneak ក៏ដូចជាការផ្តល់មតិបែបរិះគន់ក្នុងន័យស្ថាបកន្លងមក ហើយពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងនៅតែបន្តចូលរួមប្រើប្រាស់និងផ្តល់នូវមតិល្អៗ ដើម្បីអោយកម្មវិធី Tamneak កាន់តែប្រសើរពីមួយជំនាន់ទៅមួយជំនាន់។