Netflix គ្រោងនឹងចាក់បញ្ចាំងរឿងគំនូរជីវចល Anime ថ្មី ចំនួន 40 បន្ថែមទៀត នៅក្នុងឆ្នាំ 2021 នេះ
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា រឿងគំនូរជីវចលរបស់ជប៉ុន (Anime) ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ។ ជាក់ស្តែង ប្រាក់ចំណូលដែលទទួលបានពីរឿងគំនូរជីវចល Anime កើនឡើងដល់ 23 ពាន់លាន កាលពីឆ្នាំមុន ហើយវាត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ ឃើញដូច្នេះហើយ Netflix បានបោះទុនបន្ថែម ដើម្បីផលិត ក៏ដូចជានាំយករឿងគំនូរជីវចល Anime ថ្មីៗ ទៅដាក់នៅក្នុងសេវាកម្ម Streaming របស់ខ្លួនបន្ថែមទៀត។

មិនខុសទេ នៅក្នុងអំឡុងព្រឹត្តិការណ៍ AnimeJapan ឆ្នាំ 2021 ដែលកំពុងតែធ្វើឡើងនៅក្នុងទីក្រុង Tokyo របស់ជប៉ុន Netflix បាននិយាយអំពីគម្រោងរឿងគំនូរជីវចល Anime របស់ខ្លួន ឲ្យសារព័ត៌មានល្បីៗបានដឹង។ ជាមួយគ្នានោះ Netflix ក៏បាននិយាយពីផែនការសម្រាប់ឆ្នាំ 2021 ដែរ ដោយពួកគេគ្រោងនឹងចាក់បញ្ចាំងរឿងគំនូរជីវចល Anime ថ្មី ចំនួន 40 បន្ថែមទៀត នៅក្នុងសេវាកម្ម Streaming របស់ខ្លួន។ លើសពីនេះ Netflix ក៏បានបង្ហើបឲ្យយើងបានដឹងពីរឿងគំនូរជីវចល Anime មួយចំនួន ដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងឆ្នាំ 2021 ថែមទៀតផង។ ដោយក្នុងនោះមានដូចជា រឿង Record of Ragnarok, The Way of the Househusband, Resident Evil: Infinite Darkness, Yasuke, Eden ជាដើម។

ផ្អែកតាមការបញ្ជាក់របស់សារព័ត៌មាន Variety បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា Record of Ragnarok ដែលជារឿងនិយាយអំពីការប្រយុទ្ធគ្នារវាងមនុស្ស និងអាទិទេព នឹងត្រូវចាក់បញ្ចាំងនៅក្នុងខែមិថុនា។ ខណៈរឿង The Way of the Househusband នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 8 ខែមេសា តាមពីក្រោយដោយរឿង Yasuke ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 29 ខែមេសា។ ចំណែកឯរឿង Eden វិញ នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2021។ ក្រៅពីរឿងទាំងអស់នេះហើយ ខ្ញុំគិតថា យើងក៏អាចនឹងឃើញវត្តមានរបស់រឿង Demon Slayer Kimetsu no Yaiba រដូវកាលទី 2 បង្ហាញខ្លួននៅលើ Netflix ក្នុងអំឡុងឆ្នាំ 2021 នេះផងដែរ។

ប្រភព ៖ Variety
អត្ថបទទាក់ទង