កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អ្នកប្រើប្រាស់ឧបករណ៍ឆ្លាតវៃរបស់ Apple ប្រាកដជាធ្លាប់ទទួលបាន កំណែអាប់ដេតលើកមុនរួចមកហើយ ដែលត្រូវជាជំនាន់ 14.4.1 សម្រាប់ iPhone និង iPad ដើម្បីធ្វើការអាប់ដេតប្រព័ន្ធសុវត្ថិភាព។ រហូតមកពេលថ្មីៗពេល Apple ក៏បានបញ្ចេញកំណែអាប់ដេតថ្មីមួយទៀតហើយ នោះគឺត្រូវជាជំនាន់ iOS/iPadOS 14.4.2 ដោយចូលខ្លួនមកបន្ដពង្រឹងប្រព័ន្ធសុវត្ថិភាព ហើយត្រូវបានណែនាំឲ្យ អ្នកប្រើប្រាស់អាប់ដេត ឲ្យបានទាំងអស់គ្នា។

អស់រយៈពេលចំនួន 3 សប្ដាហ៍ បន្ទាប់ពីកំណែអាប់ដេត 14.4.1 កន្លងមក យើងក៏ទទួលបានកំណែអាប់ដេតថ្មីមួយទៀត ដើម្បីធ្វើការអាប់ដេតប្រព័ន្ធសុវត្ថិភាពដែរ។ ក្រុមហ៊ុន Apple បានលើកឡើងមកថា ការវាយប្រហារថ្មី អាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ ប្រសិនបើមិនទាន់ធ្វើការអាប់ដេត និងងាយស្រួលរងគ្រោះ ជាដើម។ វាត្រូវជាបញ្ហាទាក់ទងទៅនឹង WebKit ដែលអនុញ្ញាតឲ្យវេបសាយមេរោគ ធ្វើការបំបែកប្រព័ន្ធសុវត្ថិភាពមួយចំនួនបាន ប៉ុន្ដែឥឡូវនេះ Apple បានជួសជុលកំហុសរួចហើយ។ ដើម្បីធ្វើការអាប់ដេត អ្នកទាំងអស់គ្នា អាចចូលទៅកាន់ Settings > General > Software Update > ចុចលើពាក្យ Download and Install ដើម្បីធ្វើការទាញយកកំណែអាប់ដេត ហើយធ្វើការដំឡើងនៅពេលដែល វាទាញយកពេញរួចរាល់។

កំណែអាប់ដេតជំនាន់ទី 14.4.2 ត្រូវបានបញ្ចេញឲ្យឧបករណ៍ឆ្លាតវៃរបស់ Apple ដូចជា iPhone 6s ឡើងទៅ, iPad Pro គ្រប់ម៉ូឌែលទាំងអស់, iPad Air 2 ឡើងទៅ, iPad ជំនាន់ទី 5 ឡើងទៅ, iPad mini 4 ឡើងទៅ និង iPod touch ជំនាន់ទី 7 ផងដែរ។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង