នេះជាវីដេអូ Trailer ថ្មីរបស់រឿងគំនូរជីវចល Dota: Dragon’s Blood ដែលនឹងត្រូវចាក់នៅលើ Netflix ខាងមុខនេះ​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

កាលពីសប្ដាហ៍មុន Netflix បានបង្ហោះវីដេអូ Trailer មានរយៈពេល 1 នាទី នៅលើឆានែល YouTube របស់ខ្លួន អំពីសាច់រឿង Dota: Dragon’s Blood ម្ដងរួចមកហើយ។ ដោយមានការសហការពីក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេម Valve ក្នុងការផលិតខ្សែភាពយន្ដបែបគំនូរជីវចល ដកស្រង់ចេញពីហ្គេមប្រភេទ MOBA មានឈ្មោះថា DOTA 2 មកបញ្ចាំងនៅលើសេវាកម្ម Netflix នៅក្នុងពេលខាងមុខនោះ។ ឥឡូវនេះ Netflix ក៏បានបញ្ចេញវីដេអូ Trailer ថ្មីមួយបន្ថែមទៀតដែលមានរយៈពេលជាង 2 នាទីកន្លះ។

ដោយនៅក្នុងវីដេអូ Trailer ថ្មីនេះយើងនឹងអាចស្វែងយល់បន្ថែមទៀត ពីដំណើរសាច់រឿងឲ្យកាន់តែច្បាស់ជាងមុន ហើយក្នុងនោះក៏មានរួមបញ្ចូលនៅតួអង្គថ្មីៗ ជាច្រើនបន្ថែមទៀតផងដែរ។ សម្រាប់សាច់រឿងផ្ទាល់ដែលនឹងត្រូវចាក់បញ្ចាំងវិញ គឺនឹងរៀបរាប់អំពីដំណើរផ្សងព្រេងរបស់តួអង្គម្នាក់ឈ្មោះថា Davion ហើយត្រូវបានគេស្គាល់ថាជា Dragon Knight អ្នកដែលត្រូវតាមកម្ចេតចោលនូវភាពឃោឃៅចេញពីពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចនឹងឃើញតួរអង្គមានថាមពលខ្លាំងៗ ចេញពីហ្គេម DOTA2 ជាច្រើនទៀតដូចជា Ancient Eldwurm និងព្រះនាង Mirana ជាដើម។ ដោយឡែក នៅក្នុងខ្សែភាពយន្ដភាគបែបគំនូរជីវចលនេះដែរ អាចនឹងមានរហូតដល់ទៅ 8 ភាគ និងក្នុង 1 ភាគៗ អាចនឹងមានរយៈពេល 30 នាទី ហើយសម្រាប់ការចាក់បញ្ចាំងនៅលើ Netflix វិញ គឺអាចនឹងនៅក្នុងខែមីនា ទី 25 ខាងមុខនេះឯង។

ដូច្នេះមុននឹងខ្សែភាពយន្ដមួយនេះត្រូវបានដាក់បញ្ចាំងនៅលើ Netflix ប្រិយមិត្ដទាំងអស់គ្នាអាចធ្វើការទស្សនាវីដេអូ Trailer ថ្មីខាងក្រោមនេះជាមុនសិន ដើម្បីទទូលបាននូវព័ត៌មានលម្អិតបន្ថែមទៀតអំពីសាច់រឿង។ ចំណែកអ្នកដែលនិយមចូលចិត្ដមើលខ្សែភាពយន្ដភាគបែបគំនូរជីវចល Anime អាចនឹងពេញចិត្ដ DOTA: Dragon’s Blood នេះជាក់ជាមិនខាន បន្ទាប់ពីទស្សនាវីដេអូ Trailer ចប់។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង