Google នឹងដាក់បញ្ចូលផ្ទាំងវីដេអូខ្លីរបស់ YouTube នៅលើ Google Feed របស់ខ្លួន​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

ឃើញថាចាប់តាំងពីកម្មវិធី TikTok ទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់មក បានធ្វើឲ្យក្រុមហ៊ុនបណ្ដាញសង្គមនានា ចាប់ផ្ដើមអភិវឌ្ឍន៍ ក៏ដូចជាធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន។ ជាក់ស្ដែង នៅពេលនេះ Google ក៏កំពុងតែធ្វើតេស្ដសាកល្បងទៅលើមុខងារថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកទស្សនាវីដេអូខ្លីៗ ពីYouTube នៅលើ Google Feed របស់ខ្លួន ដោយមិនចាំបាច់ចូលទៅកាន់ YouTube ផ្ទាល់នោះទេ។

ថ្មីនេះៗ Google កំពុងតែធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយគឺការដាក់បញ្ចូលផ្ទាំងវីដេអូខ្លីៗ របស់ YouTube នៅលើផ្ទាំង Google Discover។ ដោយយើងអាចនឹងឃើញមានផ្ទាំងវីដេអូផ្សេងៗ ដែលមានជាប់ស្លាកសញ្ញា YouTube ត្រូវបានបង្ហាញតម្រៀបគ្នាជាជួរនៅខាងក្រោមកន្លែងស្វែងរក “Search” ហើយប្រសិនបើយើងចុចទៅលើវីដេអូណាមួយ នោះវានឹងចូលទៅកាន់ YouTube ដោយផ្ទាល់ភ្លាមៗតែម្ដង។ ដូច្នេះយើងក៏អាចមើលជាលក្ខណៈ Full Screen និងអាចធ្វើការ Like/Dislike, Comment, Share ក៏ដូចជាអាចមើលឃើញ Description, Report ឬ Send Feedback បានធម្មតា។ គួរបញ្ជាក់ផងដែរ វីដេអូខ្លីៗដែលនឹងដាក់នៅលើ Google Feed នេះមិនអាចធ្វើការចុច Play ឬ Pause បាននោះទេ ពោលគឺវីដេអូទាំងអស់នោះនឹងធ្វើការ Play ដោយស័្វយប្រវត្ដិតែម្ដង ដែលវាស្រដៀងទៅនឹងផ្ទាំង Story នៅក្នុង YouTube អញ្ចឹងដែរ។ ដើម្បីផ្លាស់ប្ដូវីដេអូ យើងអាចធ្វើការអូសឡើងទៅលើ ឬអូសចុះមកក្រោមវិញដើម្បីមើលម្ដងទៀត។

សម្រាប់ Content Creator ឬ YouTuber ដែលចង់ឲ្យវីដេអូរបស់ខ្លួនមាននៅលើ Google Feed នេះ គឺតម្រូវឲ្យថតវីដេអូដែលមានរយៈពេលមិនលើសពី 60 វិនាទី ហើយត្រូវសរសេរ #Shorts នៅក្នុងចំណងជើងវីដេអូ ឬក៏ Description នោះវីដេអូរបស់ពពួកគេនឹងត្រូវបានបង្ហាញនៅលើ Google Feed ដូចខាងលើនេះឯង។ យ៉ាងណាមិញ មុខងារមួយនេះគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ដសាកល្បងប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្ដវិញ យល់យ៉ាងណាចំពោះការដាក់ឲ្យមានផ្ទាំងវីដេអូខ្លីៗ នៅលើ Google Feed បែបនេះ?

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង