កម្មវិធី Google Recorder ទទួលបានមុខងារថ្មី អនុញ្ញាតឲ្យយើងអាចរក្សាទុកសម្លេងថតហើយនៅក្នុងគណនី Google បាន​
ដោយ​ ៖ មុនិនាថ | 1 ខែមុន SHARE

 

Google បានបញ្ចេញនូវកម្មវិធីថតសម្លេង Recorder មកជាមួយទូរសព្ទឆ្លាត Pixel 4 តាំងពីចុងឆ្នាំ 2019 មកម្លេះ ដោយវាមិនមានមុខងារអ្វីក្រៅពីថតសម្លេងនោះទេ។ បន្ទាប់មកកាលពីឆ្នាំមុ Google បានបញ្ចេញនូវ Recorder ជំនាន់ទី 2 ដោយវាមានមុខងារជាច្រើនលើសពីកម្មវិធីថតសម្លេងធម្មតាដែលយើងធ្លាប់ប្រើប្រាស់កន្លងមក។ ដោយឡែកថ្មីៗនេះ Google ក៏បានបញ្ចេញនូវ Recorder ជំនាន់ 2.2 ដោយវាបាននាំយកមុខងារថ្មី អនុញ្ញាតឲ្យយើងអាចរក្សាទុកនូវសម្លេងដែលយើងថតហើយ ទុកនៅក្នុងគណនី Google របស់យើងតែម្តង។

មិនខុសនោះទេ បើសិនជាអ្នកធ្លាប់ប្រើប្រាស់កម្មវិធី Recorder របស់ Google កន្លងមក ប្រាកដជាដឹងអំពីមុខងារដ៏សម្បូរបែបរបស់វាច្បាស់ជាមិនខាន។ យ៉ាងណាមិញ សម្រាប់ Recorder ជំនាន់ 2.2 នេះដែរ បាននាំយកនូវមុខងារថ្មីមួយទៀត (Backup & Sync) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចរក្សាទុកនូវសម្លេងដែលខ្លួនបានថតរួចទៅគណនី Google នៅក្នុង recorder.google.com ឬ Google One និង Google Drive ជាដើម។ មួយវិញទៀត បានជា Google បន្ថែមមុខងារនេះ ក៏ព្រោះតែខ្លួនចង់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយវាមិនត្រឹមជួយរក្សាទុកនូវសម្លេងដែលយើងបានថតហើយនោះទេ ហើយយើងក៏អាចស្តាប់សម្លេងទាំងនោះបានគ្រប់ទីកន្លែង និងនៅគ្រប់ឧបករណ៍ណាដែលអាចភ្ជាប់ជាមួយនឹងគណនី Google ផងដែរ។

សរុបមកវិញ មុខងាររក្សាទុក (Backup & Sync) បានបង្ហាញខ្លូននៅក្នុង Recorder 2.2 ជាផ្លូវការហើយ។ ប៉ុន្តែវាត្រូវដាក់ឲ្យទាញយកតែនៅលើទូរសព្ទឆ្លាត Google Pixel សិនតែប៉ុណ្ណោះ។ សម្រាប់ទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ផ្សេងទៀត មិនទាន់អាចទាញយកបាននោះទេ ហើយយើងក៏មិនទាន់ដឹងទេថា Google នឹងដាក់ឲ្យទាញយកនៅលើ PlayStore ពេលណានោះដែរ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង