នាឡិកាឆ្លាតវៃស៊េរីថ្មីៗស្ថិតក្រោមម៉ាក Moto ត្រៀមនឹងចេញជាផ្លូវការក្នុងឆ្នាំ 2021 នេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីនៅក្នុងឆ្នាំ 2016 ក្រុមហ៊ុន Motorola បានប្រកាសចេញនាឡិកាឆ្លាតវៃ លើកចុងក្រោយបង្អស់ ដែលត្រូវបានផលិតដោយខ្លួនផ្ទាល់ និងបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន eBuyNow ចូលខ្លួនមកផលិតបន្ដវិញ នៅក្នុងចុងឆ្នាំ 2019 កន្លងទៅនេះ។ ឈានរហូតមកដល់ឆ្នាំ 2021 នេះ ពួកគេកំពុងតែត្រៀមធ្វើការប្រកាសចេញ នាឡិកាឆ្លាតវៃស្ថិតក្រោមម៉ាក Moto ស៊េរីថ្មីៗបន្ថែមទៀត នៅក្នុងចន្លោះខែមិថុនា ដល់ខែកក្កដាខាងមុខនេះហើយ។

បើយោងតាមតារាងពេលវេលា ដែលត្រូវបានបង្ហោះជាសាធារណៈ កាលពីពេលថ្មីនេះ គឺបានចង្អុលបង្ហាញឲ្យបានដឹងថា នាឡិកាឆ្លាតវៃស៊េរីថ្មីដំបូងរបស់ម៉ាក Moto ត្រូវបានបង្កើតដោយ eBuyNow ឬ CE Brands Inc. នឹងចាប់ផ្ដើមបង្ហាញវត្តមាន នៅខែមេសា ក្នុងឆ្នាំ 2021 នេះតទៅ។ ចំពោះនាឡិកាឆ្លាតវៃស៊េរីថ្មីរបស់ Moto នោះគឺមានឈ្មោះហៅថា Moto G SmartWatch ជាមួយការឌីហ្សាញរាងមូល ហើយត្រូវបានគេរំពឹងទុកថា នឹងដំណើការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ផងដែរ។ លើសពីនេះ នៅខែកក្កដា ឆ្នាំ 2021 ពួកគេនឹងបញ្ចេញចំនួន 2 ស៊េរីថ្មីបន្ថែមទៀត ដែលរួមមានបញ្ចូលទាំង ម៉ូឌែល Moto Watch មានការឌីហ្សាញរាងជ្រុងបន្ដិច និងម៉ូឌែល Moto One មានការឌីហ្សាញរាងមូលដដែល។

ជាការពិតណាស់ សម្រាប់លក្ខណៈសម្បត្តិពេញលេញ ក៏ដូចជាតម្លៃដើមរបស់ពួកវា នឹងត្រូវរង់ចាំរហូតដល់ខែ ដែលកំណត់ក្នុងរូបភាពនោះតែម្ដង ទើបបានប្រកាសប្រាប់ ឲ្យយើងបានដឹងបន្ថែមទៀត។ ចុះប្រិយមិត្តអ្នកអានវិញ តើធ្លាប់បានប្រើប្រាស់ ឬកំពុងប្រើប្រាស់ នាឡិកាឆ្លាតវៃរបស់ម៉ាក Moto ដែរទេ?

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង