តើ តាម ម៉ល (Tam Mall) ជាកន្លែងអ្វី? ស្វែងយល់បន្ថែមនៅទីនេះ!​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

បើនិយាយចំឈ្មោះ Cambo Report ខ្ញុំជឿថា ប្រជាជនខ្មែរយើងភាគច្រើន ដែលនិយមតាមដានពីព័ត៌មានបច្ចេកវិទ្យា ក៏ដូចជាចង់ដឹងលើផលិតផលអេឡិចនិចថ្មីៗ ប្រាកដជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រោះ ខេមបូ រីផត គឺគេហទំព័រមួយ សម្រាប់ចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ ព័ត៌មានទាន់ហេតុការណ៍ជុំវិញការបង្ហាញខ្លួន របស់ផលិតផលអេឡិចត្រូនិចថ្មីៗ (ទូរសព្ទឆ្លាត, ថេប្លេត, កុំព្យូទ័រ...) និងមានការបង្ហាញលម្អិត ជាលក្ខណៈវីដេអូមានគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីឲ្យអ្នករាល់គ្នា អាចបានយល់កាន់តែច្បាស់ មុននឹងសម្រេចចិត្ត ទិញយកមកប្រើប្រាស់ថែមទៀត។ 

តែអ្វីដែលសំខាន់មួយទៀត គឺថាគ្រប់ពេលដែលវីដេអូ Review របស់បង John Sey រួមទាំងក្រុមការងារ ខេមបូ រីផត ទម្លាក់ចូល YouTube និង Facebook Page ផ្លូវការរួច យើងតែងតែសង្គេតឃើញមានការសំណូមពរ ពីប្រិយមិត្តជាច្រើន និងជារឿយៗ បង្ហាញពីអារម្មណ៍ចង់ទទួលបាន បទពិសោធន៍ចាប់កាន់ផ្ទាល់ និងតេស្តផ្ទាល់ លើផលិតផលស៊េរីថ្មីៗទាំងនោះដែរ ព្រោះការចង់ប៉ះ ចង់ស្គាល់របស់ចេញថ្មី នៅក្រៅប្រអប់ វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ បើសិនជាយើងគ្មានលទ្ធភាពគ្រប់គ្រាន់។ ត្រង់ចំណុចនេះ ស្ថាបនិករបស់ ខេមបូ រីផត ក៏បានគិតគូរពិចារណា ជាយូរមកដែរហើយ ថាធ្វើយ៉ាងណា ដើម្បីអាចបង្កើតឱកាសពិសេស សម្រាប់ប្រជាជនកម្ពុជា អាចមកទទួលបានបទពិសោធន៍ចាប់កាន់ផ្ទាល់ និងតេស្តផ្ទាល់ លើគ្រប់ផលិតផលទាំងអស់ បន្ទាប់ពីបញ្ចេញវីដេអូ Review រួចរាល់។ 

ដោយសារតែកត្តាបែបនេះហើយ ទើបជំរុញទឹកចិត្តឲ្យស្ថាបនិករបស់ ខេមបូ រីផត ហ៊ានសម្រេចចិត្តបង្កើតកន្លែងមួយ ដាក់ឈ្មោះថា តាម ម៉ល (Tam Mall) ជាកន្លែងសម្រាប់ផ្តល់បទពិសោធន៍ល្អៗ ដល់ប្រជាជនកម្ពុជាទាំងអស់ ដើម្បីអាចមកចាប់កាន់ផ្ទាល់ និងតេស្តផ្ទាល់ ដោយមិនមានបង់ថ្លៃសេវាឡើយ ហើយក៏ជាជំនួយមួយ ចំពោះអ្នកមានបំណងចង់ដឹងបន្ថែមឲ្យកាន់តែច្បាស់ លើផលិតផលថ្មីៗទាំងនោះ មុននឹងសម្រេចចិត្តទិញ យកមកធ្វើជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង គឺថានៅខាង តាម ម៉ល ក៏មានដាក់លក់គ្រឿង Accessories ជាផលិតផលអេឡិចត្រូនិច ជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ និងល្អដល់ការប្រើប្រាស់ ដែលអ្នកទាំងអស់គ្នា អាចមករកជាវដោយផ្ទាល់បាន ឬកុម៉្មង់តាម Online ក៏បាន។ ជាពិសេស នៅ តាម ម៉ល ក៏មានក្រុមការងារ រួសរាយ រាក់ទាក់ ចាំជួយផ្តល់ប្រឹក្សាយោបល់ និងដោះស្រាយចង្ងល់ របស់អ្នករាល់គ្នា ថែមទៀតផង។

សូមបញ្ជាក់បន្តិចថា៖ ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងចូលរួមលើការប្រយុទ្ធប្រឆាំងជំងី កូវីដ-១៩ ដែរនោះ គឺថានៅខាង តាម ម៉ល ក៏មានការពិនិត្យវាស់កម្តៅ បាញ់អាល់កុល និងស្កេន QR កូដ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ផងដែរ។

ចំពោះអាស័យដ្ឋានរបស់ តាម ម៉ល (Tam Mall) គឺមានទីតាំងស្ថិតនៅអូឡាំព្យា អគារលេខ S1-02 មហាវិធីព្រះមុន្នីរ៉េត (St. 217) សង្កាត់វាលវង់ ខណ្ឌ ៧មករា ក្រុងភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ 069 553 177។

 

ដោយ​ ៖ Tam Mall
អត្ថបទទាក់ទង