ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ឧបករណ៍បម្លែងសញ្ញា 5G ទៅជា Wi-Fi OPPO 5G CPE Omni​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

មនុស្សមួយចំនួនបានធ្លាប់ដឹង ធ្លាប់យល់ខ្លះ អំពីឧបករណ៍វៃឆ្លាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ (Smart Home) ឬក្នុងការិយាល័យធ្វើការ (Smart Office)។ តើអ្វីដែលធ្វើឱ្យឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតទាំងនោះរឹតតែពិសេស? អ្នកនឹងមានអារម្មណ៍ថារឹតតែល្អប្រសើរនាអនាគត ប៉ុន្តែថាតើឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតទាំងនេះនឹងធ្វើឱ្យជីវិតរបស់យើងប្រសើរឡើងដោយរបៀបណា?។ តាមរយៈការភ្ជាប់ឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតក្នុងផ្ទះ និងកន្លែងធ្វើការ នោះនឹងបើកផ្លូវឱ្យយើងទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួល កាន់តែរីករាយ ថែមទាំងធ្វើការប្រកបដោយលទ្ធផលល្អជាងមុន និងជីវិតកាន់តែរស់រវើក។

ប៉ុន្តែបើយើងឈោងចាប់យកគំនិតនៃការភ្ជាប់ពិភពលោកដ៏ពិតៗជាមួយពិភពអ៊ីនធើណេត យើងត្រូវតែពឹងផ្អែកលើការតភ្ជាប់ទាំងនោះ។ ការតភ្ជាប់បច្ចេកវិទ្យា 5G ដែលមានល្បឿនលឿន និងភាពរអាក់រអួលទាបបំផុត នោះការប្រាស្រ័យទាក់ទងជិតៗគ្នាកាន់តែងាយស្រួល។ កត្តានេះហើយធ្វើឱ្យមានដំណោះស្រាយដ៏ធំទូលាយរឹតតែងាយស្រួល ដោយសារតែឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត (IoT)។ ប្រាកដណាស់អ្នកពេញចិត្ត និងចង់បានបច្ចេកវិទ្យា 5G តែអ្នកត្រូវប្រើឱ្យត្រូវកន្លែងផងដែរ។ ដូច្នេះហើយបានជាយើងបានបង្កើតឧបករណ៍ CPE 5G គឺ Omni។ នៅពេលដែលអ្នកដោតស៊ីមកាត 5G ទៅក្នុងបច្ចេកវិទ្យានេះ វានឹងបម្លែងបច្ចេកវិទ្យាសញ្ញាទូរសព្ទ 5G ទៅជា Wi-Fi ដ៏មានស្ថេរភាព ដែលអ្នកអាចទទួលបានអត្ថប្រយោជន៍ពី 5G មិនថានៅក្នុងគេហដ្ឋាន (Home) ឬនៅការិយាល័យ (Office) ឬសូម្បីតែកន្លែងសាធារណៈក៏ដោយ (Pulblic Areas)។

● ការលេងហ្គេមគ្មានដែនកំណត់ៈ អ្នកនឹងមិនដកខ្លួនចេញពីការលេងហ្គេមជាមួយមិត្តភក្តិ តាមអនឡាញ ក៏ដោយសារតែល្បឿនលឿនខ្លាំង ជាមួយនឹងពណ៌ច្បាស់និងស្រស់ស្អាត។ អ្នកមិនចាំបាច់មានគណនីក៏បាន ក៏អ្នកអាចលេងលើកន្លែងផ្ទុកទិន្នន័យដោយផ្ទាល់ (Cloud) ។

● ការគ្រប់គ្រងថាមពលដ៏វៃឆ្លាតៈ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅអាកាសយានដ្ឋាន ប៉ុន្តែភ្លេចបិទប្រព័ន្ធកម្តៅនៃឧបករណ៍បច្ចេកវិទ្យានៅផ្ទះ នោះនឹងមិនមានបញ្ហាទេ អ្នកអាចបិទប្រព័ន្ធកម្តៅដែលបានភ្ជាប់ទូរសព្ទរបស់អ្នកដោយបញ្ជាពីទូរសព្ទផ្ទាល់។

● ការប្រជុំតាមវីដេអូរលូននិងច្បាស់ៈ ការប្រជុំ ឬខលជាវីដេអូ តែងតែមិនសូវរលូន។ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា 5G នោះនឹងមិនមានការដាច់ទំនាក់ទំនង ឬយឺតយ៉ាវនោះទេ ដែលអ្នកអាចចែករំលែកការសន្ទនាជាវីដេអូទាំងនោះ ទៅកាន់អេក្រង់កម្រិត 4K និងមើលឃើញសហការីរបស់អ្នកយ៉ាងច្បាស់។

● មិនមានការកុងកម្រិតបញ្ជូនទិន្នន័យ៖ មិនថាអ្នកកំពុងនៅក្នុងការប្រគំតន្រ្តីធំៗ ដែលកំពុងសម្តែងបទចម្រៀងដែលមិត្តភក្តិអ្នកចូលចិត្ត ហើយអ្នកចង់ផ្ញើវីដេអូឱ្យមិត្តភក្តិឃើញបានលឿន ប៉ុន្តែទោះជាមានអ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀតក៏ចង់ផ្ញើវីដេអូឱ្យដែរ នោះបច្ចេកវិទ្យា 5G ផ្តល់ជូននូវល្បឿនដោយមានកម្រិតបញ្ជូនខ្លាំងគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នា។

● អ្នកអាចធ្វើការបានគ្រប់កន្លែង៖ អ្នកមានគម្រោងដ៏ធំមួយដែលត្រូវជួបអតិថិជននៅថ្ងៃស្អែក ហើយអ្នកត្រូវប្រមូលអ្វីៗ និងឯកសារទិន្នន័យទាំងអស់រួមគ្នា តែអ្នកមិននៅការិយាល័យ តែកុំបារម្ភអ្នកអាចទាញយកឯកសារដែលមានទំហំធំរាប់រយ GB ពីម៉ាស៊ីនផ្ទុកទិន្នន័យឯកសារពីក្រុមហ៊ុនតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងអាចអាប់ឡូតឯកសារនេះពីរបីទម្រង់បន្ថែមទៀតភ្លាមៗផងដែរ។

ចក្ខុវិស័យអនាគតនៃឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត(IoT) ដែលលឿនខ្លាំង គឺជាគោលដៅរបស់ OPPO។ យើងបានដឹងពីដំបូង ដោយផ្តើមអភិវឌ្ឍ Omni ដើម្បីឈានដល់គោលដៅ គឺពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងគឺមិនមែនគ្រាន់តែរចនានោះទេ ដោយបច្ចេកវិជ្ជាពីរក្នុងចំណោមបច្ចេកវិទ្យាទាំងនោះ គឺជាចំណុចស្នូលនៃឧបករណ៍ 5G CPE ដោយធ្វើការផ្គួបរួមគ្នា។ ប្រព័ន្ធបច្ចេកវិទ្យាអង់តែន O-Reserve 5G ប្រើហ្រេ្វកង់ Sub-6GHz 5G ដោយជ្រើសរើសអង់តែន 4 ក្នុងចំណោម 8 ដោយស្វ័យប្រវត្តិក្នុងពេលតែមួយ ដើម្បីទទួលបានសញ្ញាឬល្បឿនល្អបំផុត។ ក្នុងពេលជាមួយគ្នានោះអង់តែន O-Motion 5G អាចបង្វិលខ្លួនបានមុំ 360 ដឺក្រេ ដែលជាហេតុជួយអង់តែន 2 អាចចាប់យកសញ្ញា mmWave បានល្អបំផុត។ ប្រព័ន្ធទាំងពីរនេះដំណើរការដោយរលូន ដោយប្រើម៉ូឌឹម Snapdragon X55 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងបន្ទះឈីបដ៏មានសមត្ថភាព ដែលប្រើសម្រាប់បច្ចេកវិទ្យា 5G ដើម្បីទទួលបានសញ្ញាខ្លាំង និងគួរឱ្យទុកចិត្តបំផុតដែលអាចធ្វើទៅបាន គ្រប់ទីកន្លែងដែលអ្នកដាក់ឧបករណ៍ Omni។

របកគំហើញបច្ចេកវិទ្យាទាំងនេះអាចធ្វើទៅបាន ក៏ដោយសារតែមានកិច្ចប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយដៃគូ ដោយធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជាក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Ericsson និង Keysight Technologies ដែលជួយឱ្យយើងរចនាម៉ូដ 5G បានយ៉ាងល្អ និងបានសាកល្បងបានយ៉ាងហ្មត់ចត់។ ក្រុមហ៊ុន OPPO មានក្តីរំភើបយ៉ាងខ្លាំង ចំពោះកិច្ចប្រតិបត្តិការនេះ ដែលយើងនឹងទៅដល់ពិភពនៃឧបករណ៍ផ្ទាល់ខ្លួន ឧបករណ៍ការងារក្នុងផ្ទះ (Home) ការធ្វើការងារក្នុងការិយាល័យ (Office) និងក្នុងការធ្វើដំណើរ (Travelling)។ អ្នកដែលមានចំណាប់អារម្មណ៍ក៏អាចឆែក Website ផ្លូវការនេះ OPPO 5G CPE Omni

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង