Sony បញ្ជាក់ថាពួកគេកំពុងអភិវឌ្ឍន៍ឧបករណ៍ VR ជំនាន់ថ្មី សម្រាប់ប្រើជាមួយម៉ាស៊ីនហ្គេម PS5​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

ជាងបួនឆ្នាំមកហើយ Sony បានបញ្ចេញឧបករណ៍ PlayStation VR ដើម្បីផ្តល់ឲ្យអ្នកនិយមលេងហ្គេមលើម៉ាស៊ីន PlayStation ជំនាន់មុនៗ ទទួលបាននូវបទពិសោធន៍ថ្មីក្នុងការលេងហ្គេមបែប Virtual reality ដូចជា Astro Bot: Rescue Mission, Tetris Effect, Blood & Truth, Moss, Beat Saber, និង Resident Evil: Biohazard ជាដើម។ ដោយឡែក នៅពេលនេះ Sony ក៏កំពុងតែអភិវឌ្ឍន៍ទៅលើឧបករណ៍ VR ជំនាន់ក្រោយ សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនហ្គេម PS5 វិញម្ដង ហើយឧបករណ៍ VR ជំនាន់ក្រោយនេះ អាចនឹងត្រូវអាប់ដេតបន្ថែមទៀត ទៅលើកម្រិតបង្ហាញរូបភាពឲ្យមានភាពច្បាស់ជាងមុន ក៏ដូចជាងាយស្រួលក្នុងការប្រើប្រាស់ជាមួយម៉ាស៊ីនហ្គេម PS5 ផងដែរ។

ជាងនេះទៅទៀត Sony នឹងធ្វើការសិក្សាពីឧបករណ៍ PS VR ដែលបានបញ្ចេញសម្រាប់ឲ្យប្រើជាមួយ PS4 កាលពីមុនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ឧបករណ៍ VR សម្រាប់ PS5 ជំនាន់ថ្មីនេះ ឲ្យមានភាពល្អប្រសើរឡើងទៅលើកម្រិតភាពច្បាស់ ដែលធ្វើឲ្យអ្នកលេងមានអារម្មណ៍ថាដូចនៅក្នុងពិភពហ្គេមផ្ទាល់តែម្តង។ បន្ថែមពីនេះវិញ លោក Hideaki Nishino អគ្គនាយករងគ្រប់គ្រងគម្រោងប្រចាំ Sony ក៏បានឲ្យដឹងថា Sony មិនត្រឹមតែមានគម្រោងផលិតឧបករណ៍ VR មួយប៉ុណ្ណោះទេ ថែមទាំងមានគម្រោងផលិតនូវឧបករណ៍បញ្ជារបស់ VR មួយនេះ ដើម្បីទុកសម្រាប់លេងលើម៉ាស៊ីនហ្គេម PS5 ផងដែរ។ ដោយឧបករណ៍បញ្ជានេះ អាចនឹងរួមបញ្ចូលជាមួយនឹងមុខងាពិសេសេដែលមាននៅលើដៃបញ្ជាហ្គេម Dual Sense របស់ PS5 អញ្ចឹងដែរ។

យ៉ាងណាមិញ តាមការបញ្ជាក់របស់ Sony ឧបករណ៍ VR ជំនាន់ថ្មីនេះ នឹងមិនទាន់បញ្ចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ 2021 នេះនៅឡើយទេ។ តែ Sony គ្រោងនឹងបញ្ចេញលក់នៅឆ្នាំក្រោយៗ ទៀតក៏ថាបាន ដូច្នេះសម្រាប់អ្នកដែលនិយមលេងហ្គេមជាលក្ខណៈ 3D ហើយចង់ទទួលបានបទពិសោធន៍ថ្មីពីឧបករណ៍ VR ជំនាន់ក្រោយនេះ ក៏នឹងត្រូវរងចាំដំណឹងល្អក្នុងពេលឆាប់ៗ ខាងមុខផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង