ចំណងជើងពិតនៃរឿងមនុស្សពីងពាងវគ្គថ្មីត្រូវបានហៅជាផ្លូវការថា Spider-Man: No Way Home​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីពេលម្សិលមិញនេះ តារាសម្ដែងនៅក្នុងខ្សែភាពយន្ដ មនុស្សពីងពាង វគ្គថ្មីត្រូវជាវគ្គទី 3 បានបង្ហោះចំណងជើងសុទ្ធតែខុសៗគ្នា ដើម្បីលេងសើចជាមួយនឹងអ្នកគាំទ្រ ដោយធ្វើឲ្យមានចម្ងល់ច្រើនមែនទែន។ ក្រោយពីធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកតាមដានបានទូទាំងពិភពលោកហើយ ផលិតកម្ម Marvel Studios ក៏សម្រេចចិត្តចូលមកប្រកាសអំពី ចំណងជើងហៅជាផ្លូវការតែម្ដង។

រឿងមនុស្សពីងពាងវគ្គថ្មី នឹងត្រូវបានហៅជាផ្លូវការថា Spider-Man: No Way Home (គ្មានផ្លូវទៅផ្ទះ) ព្រមទាំងគ្រោងនឹងចាក់បញ្ចាំងលើកដំបូង នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 ខាងមុខនេះដែរ។ លើសពីនេះ ផលិតកម្ម Marvel Studio ក៏បានសន្យាមកថា ពួកគេនឹងចាក់បញ្ចាំងនៅក្នុងរោងកុនតែម្ដង ដោយមិនមែនចាក់លើសេវាកម្ម Disney+ របស់ពួកគេ ដូចជាផលិតកម្ម Warner Bros. ជាមួយសេវាកម្ម HBO Max នោះទេ។ សម្រាប់ប្រិយមិត្តមួយចំនួន ដែលមិនទាន់បានដឹងពីស្ថានភាព នោះគឺថាតារាសម្ដែងរួមមានទាំង លោក Tom Holland, កញ្ញា Zendaya និងលោក Jacob Batalon បានបង្ហោះចំណងខុសៗគ្នាដូចជា “Spider-Man: Phone Home,” “Spider-Man: Home-Wrecker” និង “Spider-Man: Home Slice” សុទ្ធតែជាចំណងជើងក្លែងក្លាយទាំងអស់។

អ៊ីចឹង ចំណងជើងពិតនៃខ្សែភាពយន្ដ មនុស្សពីងពាង វគ្គថ្មីត្រូវជាវគ្គទី 3 នឹងមានឈ្មោះហៅមែនទែនថា Spider-Man: No Way Home (គ្មានផ្លូវទៅផ្ទះ) ជាមួយកាលបរិច្ឆេទចាក់បញ្ចាំងលើកដំបូង ត្រូវនឹងថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 នេះ។ ចុះប្រិយមិត្តអ្នកវិញ តើយល់ឃើញយ៉ាងណាដែរ ចំពោះចំណងជើងផ្លូវការមួយនេះ? តើកំពុងរង់ចាំតាមដានចង់ដឹងអំពី តួអង្គមួយណាជាងគេដែរ?

ដោយ​ ៖ Marvel Studios
អត្ថបទទាក់ទង