បើគិតទៅវាជាង 2 ឆ្នាំទៅហើយដែល Sony បានបញ្ចេញកាសឥតខ្សែរបស់ខ្លួនជាផ្លូវការដែលមានឈ្មោះហៅថា Sony WF-1000XM3 ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំង អំពីគុណភាពសំឡេង និងមុខងារ Noise Cancelling ដ៏ល្អរបស់វា។ យ៉ាងណាមិញ ថ្មីៗនេះផងដែរ ក៏មាននូវរូបភាពបែកធ្លាយ ដែលបង្ហាញពីរូបរាងកាសឥតខ្សែជំនាន់ថ្មីរបស់ Sony ដែលវាទំនងជា Sony WF-1000XM4។
មិនខុសនោះទេ បើតាមរយៈគណនី Reddit ម្នាក់ឈ្មោះ Key_Attention4766 បានបង្ហោះនូវរូបភាពកាសឥតខ្សែរបស់ Sony មួយដែលមើលទៅទំនងជា Sony WF-1000XM4 នេះតែម្តង។ ម៉្យាងវិញទៀត បើមើលទៅតាមរូបភាពខាងលើបានបង្ហាញឲ្យឃើញថា វាបានកែប្រែរូបរាងឲ្យកាន់តែប្រសើរជាងមុន បើប្រៀបធៀបជាមួយនឹង WF-1000XM3 ដែលយើងធ្លាប់ឃើញកាលពីកន្លងទៅ ដោយវាមានរូបរាងតូច ដែលអាចធ្វើឲ្យយើងពាក់ជាប់នៅក្នុងត្រចៀកបានល្អ និងមិនងាយជ្រុះចេញពីត្រចៀក ខុសពី WF-1000XM3 ដោយនៅពេលដែលយើងពាក់ទៅ គឺវារាងចេញក្រៅពីត្រចៀកបន្តិច។ ចំណែកឯ រូបភាពមួយទៀត បានបង្ហាញពីលក្ខណៈសម្បត្តិរបស់វាបន្តិចផងដែរ ដោយបង្ហាញថាថ្មវាអាចប្រើបានរយៈពេល 6 ម៉ោងនិង 18 ម៉ោងបើគិតទាំងថាមពលក្នុងប្រអប់កាសរបស់វា ហើយនិងមានមុខងារ Nosie Canceling ផងដែរ នេះបើយោងទៅតាមអក្សរដែលឃើញមានសសេរនៅលើប្រអប់។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌បែកធ្លាយដំបូង ដែលបង្ហើបពីកាសឥតខ្សែរបស់ Sony ជំនាន់ថ្មីតែប៉ុណ្ណោះ ហើយយើងក៏មិនទាន់អាចប្រាកដទេថា រូបភាពដែលបែកធ្លាយនេះជា Sony WF-1000XM4 ឬក៏អត់នោះទេ។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |