អ្នកគាំទ្រហ្គេមប្រភេទ MOBA ដែលមានឈ្មោះល្បីល្បាញថា WarCraft III: The Frozen Throne រហូតដល់ DOTA និង DOTA 2 ក្នុងពេលបច្ចុប្បន្ននេះ ប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្ដ ទាក់ទងទៅនឹងតួអង្គរបស់ហ្គេមនេះ ពីមុនៗរួចមកហើយ។ ឈានមកដល់ពេលឆាប់ៗខាងមុខនេះ Valve បានចាប់ដៃគូជាមួយ Netflix វិញម្ដង ដើម្បីធ្វើការចាក់បញ្ចាំងខ្សែភាពយន្ដថ្មី DOTA: Dragon’s Blood បែបលក្ខណៈគំនូរជីវចល Anime ទៅលើសេវាកម្មរបស់ខ្លួន។
បើយោងតាមវីដេអូឈុតខ្លី ត្រូវបានបង្ហោះនៅលើឆានែល YouTube របស់ Netflix ផ្ទាល់តែម្ដង បានលេងឲ្យឃើញអំពី សាច់រឿងរបស់តួអង្គក្នុងហ្គេមឈ្មោះថា Davion (Dragon Knight) និងបានលើកឡើងឈ្មោះរបស់ព្រះនាង Mirana (Princess of the Moon) ជាតួអង្គក្នុងហ្គេមមួយទៀតដែរ។ ស្របនឹងពេលធ្វើការទស្សនាខ្សែភាពយន្ដ DOTA: Dragon’s Blood នោះយើងនឹងអាចដឹងអំពី ដំណើរផ្សងព្រេងរបស់លោក Davion ជាមួយឈុតឆាតវាយប្រហារ ដែលគាត់បានជួបប្រទះនៅតាមផ្លូវ ដូចដាក់បង្ហាញនៅក្នុងវីដេអូ Trailer ខ្លីនៅខាងក្រោមនេះ។ សម្រាប់ការស្វែងយល់កានតែច្បាស់បន្ដិចទៀត អ្នកទាំងអស់គ្នា អាចធ្វើការចុចលើវីដេអូខាងក្រោមនេះ ដើម្បីទស្សនាឈុតខ្លីរបស់រឿងនេះ ជាមុនសិនបាន។
ប្រសិនបើអ្នកទាំងអស់គ្នា ជាអ្នកដែលតែងតែគាំទ្រ និងតាមដានសាច់រឿងរបស់តួអង្គ DOTA គឺអាចរង់ចាំបន្ដការទស្សនា ខ្សែភាពយន្ដថ្មីមួយទៀតនេះ តាមរយៈសេវាកម្ម Netflix នៅក្នុងថ្ងៃទី 25 ខែមីនា ឆ្នាំ 2021 វេលាម៉ោង 2PM នៃប្រទេសយើង។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |