បច្ចុប្បន្នក្រុមហ៊ុន OnePlus មិនមែនជាក្រុមហ៊ុនដែល ផ្តោតសំខាន់ទៅលើតែ ការផលិតទូរសព្ទឆ្លាតមួយប៉ុណ្ណោះនោះទេ។ ដូចដែលយើងបានឃើញរួចមកហើយនូវផលិតផលដែល OnePlus បានបញ្ចេញនៅលើទីផ្សារ កាលពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានដូចជា កាសឥតខ្សែ, ទូរទស្សន៍ និងនាឡិកា តែម្ដង។ ដោយឡែក នៅក្នុងពេលនេះវិញ ក៏មាននូវប៉ាតង់បែកធ្លាយមួយ ដែលបានបង្ហាញពី រូបរាងនាឡិកាឆ្លាតដំបូងរបស់ OnePlus ផងដែរ។
មិនខុសនោះទេ បើតាមរយៈរូបភាពប៉ាតង់ ដែលបានបែកធ្លាយចេញពី (GPTO) បានឲ្យឃើញថា OnePlus កំពុងធ្វើការអភិវឌ្ឍទៅលើ នាឡិកាឆ្លាតរបស់ខ្លួនពិតមែន ដែលនឹងអាចបញ្ចេញនៅពេលខាងមុខផងដែរ។ យ៉ាងណាមិញ បើសង្កេតមើលទៅតាមរូបភាព យើងឃើញថាវាអាចនឹងមាន 2 ជម្រើស។ ដោយជម្រើសទី 1 អាចធ្វើមកតម្រូវសម្រាប់អ្នកចូលចិត្តធ្វើកីឡា ដោយខ្សែរបស់វា មានសភាពមើលទៅដូចជា ជ័រ ដែលវាធន់ជាមួយនឹងទឹក និងការប៉ះទង្គិចផ្សេងៗ ហើយយើងក៏ធ្លាប់បានឃើញនៅលើ Sport Bands របស់ OnePlus និង Apple Watch កន្លងរួចមកហើយ។
ដោយឡែក សម្រាប់ ជម្រើសទី 2 វិញខ្សែរបស់វាមានសភាពដូចជា ស្បែក ដែលមើលទៅវាមានភាពប្រណិត និងសាកសមសម្រាប់អ្នកធ្វើការ ឬក៏សម្រាប់ពាក់ទូទៅជាដើម។ ម៉្យាងវិញទៀត បើយើងក្រឡេកមើលទៅរូបរាងរបស់នាឡិកាវិញ យើងឃើញថាវាមានប៊ូតុងចំនួន 2 ដែលអាចប្រើប្រាស់សម្រាប់បញ្ជា មុខងារផ្សេងៗ និងឃើញមានសេនស័រវាស់ចម្វាក់បេះដូង នៅផ្នែកខាងក្រោមរបស់វា។ មួយវិញទៀត បើយើងសង្កេតឲ្យបានលម្អិតបន្ថែមទៀត នោះយើងនឹងឃើញមាននូវគន្លឹះសម្រាប់ដោះដូរខ្សែ ថែមទៀតផង។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាប៉ាតង់ដែលបានបែកធ្លាយតែប៉ុណ្ណោះ ហើយយើងក៏មិនទាន់ដឹងច្បាស់ថា OnePlus នឹងប្រើប្រាស់រូបរាងដែលមាននៅក្នុងប៉ាតង់មួយនេះ ឬក៏អាចប្រើប្រាស់នូវរូបរាងផ្សេងពីនេះ យើងក៏មិនទាន់ដឹងដូចគ្នា។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |