Nissan អះអាងថាខ្លួនក៏មិនបានជួបពិភាក្សាជាមួយ Apple ក្នុងការផលិតរថយន្ដបើកបរស្វ័យប្រវត្តិដែរ​
ដោយ​ ៖ ធានស៊ីញ | 1 ខែមុន SHARE

 

បន្ទាប់ពីមានសារព័តមាន ចុះផ្សាយពាក់ព័ន្ធនឹង កិច្ចសហការណ៍គ្នារវាង Apple និង Hyundai/KIA ក្នុងការផលិតរថយន្ដ បើកបរដោយស្វ័យប្រវត្ដិនោះមក មិនបានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនទាំង 2 ក៏បានអះអាងថា ពួកគេមិនការពិភ្សាអ្វីនោះឡើយ។ ដូចគ្នានេះដែរ មានដំណឹងថ្មីមួយទៀតលើកឡើងថា Apple និង Nissan ក៏បាននិយាយគ្នាអំពីការផលិត Apple Car ផងដែរ ប៉ុន្ដែក៏ត្រូវបានបដិសេដដោយ Nissan វិញដូចគ្នា។

ដូចដែរយើងបានដឹងកន្លងមក Apple បានកំពុងតែចចារគ្នា ជាមួយក្រុមហ៊ុនជប៉ុន យ៉ាងហោចណាស់ក៏ 6 ក្រុមហ៊ុនដែរ ដើម្បីសហការណ៍គ្នា ផលិតរថយន្ដអគ្គិសនី បើកបរស្វ័យប្រវត្ដិរបស់ខ្លួន។ ហើយថ្មីៗ  សារព័ត៌មាន Financial Time បានរាយការណ៍មកថា Apple ក៏មានកិច្ចចចារខ្លីមួយជាមួយ Nissan ផងដែរ តែមិនទាន់បានសម្រេចជាផ្លូវការនៅឡើយ។ ហើយនៅក្នុងកិច្ចសន្ទនានោះផងដែរ Apple បានស្នើសុំឲ្យ Nissan ប្រើប្រាស់ ផ្លាកយីហោរបស់ខ្លួននៅលើរថយន្ដអគ្គិសនីមួយនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន Nissan បានចេញមុខប្រាប់សារព័ត៌មាន Reuters ឲ្យដឹងថា ពួកគេមិនមានកិច្ចពិភាក្សាអី្វទាំងអស់ជាមួយ Apple នោះឡើយ។ ជាងនេះទៅទៀត Nissan បាននិយាយថា រាល់ការរចនា ការអភិវឌ្ឍន៍ និងការផលិតនានាត្រូវតែស្ថិតនៅក្រោមផ្លាកយីហោ Nissan ហើយរថយន្ដរបស់ពួកគេ ក៏មានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ផងដែរ ដូច្នេះវាគ្មានផ្លូវទេ ដែលពួកគេនឹងផ្លាស់ប្ដូរទៅ ផលិតរថយន្តផ្សេងក្រៅពី Nissan របស់ខ្លួន។

គួររំលឹកផងដែរថា Apple មានគម្រោងវិនិយោគទុនប្រមាណជា 3.6 ពាន់លានដុល្លារ ជាមួយ Hyundai/KIA ក្នុងការផលិតរថយន្ដអគ្គិសនីដំបូងរបស់ខ្លួន ក្នុងឆ្នាំ 2024 ឲ្យបានខ្ទង់ 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ដោយរថយន្ដអគ្គិសនីមួយនេះ អាចនឹងប្រើប្រាស់ Platform E-GMP របស់ Hyundai និងអាចបើកបរដោយស្វ័យប្រវត្ដិទៀតផង តែដំណើរការនេះត្រូវបានបដិសេដទៅវិញ។ យ៉ាងណា ប្រសិនបើ Apple ពិតជាចង់ងាកមកសហការណ៍ជាមួយ Nissan មែននោះ វាអាចនឹងក្លាយជាដំណឹងល្អមួយ សម្រាប់ក្រុមហ៊ុនផលិតឡាន នៅប្រទេសជប៉ុនមួយនេះ។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង