ក្រុមហ៊ុនថ្មីរបស់អតីតសហស្ថាបនិក OnePlus បានទិញយកក្រុមហ៊ុន Essential ជាកម្មសិទ្ធិផ្ទាល់ខ្លួន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីក្រុមហ៊ុន Essential បានប្រកាសបិទទ្វារជាផ្លូវការ នឹងលែងបញ្ចេញទូរសព្ទឆ្លាត ជំនាន់ក្រោយតទៅទៀតហើយមក ដោយនៅពេលថ្មីៗនេះ ពួកគេទទួលបានឱកាស ត្រឡប់មកវិញម្ដងទៀត តាមរយៈការគ្រប់គ្រងពីលោក Carl Pei ត្រូវជាអតីតសហស្ថាបនិក OnePlus វិញម្ដង។ ជាការពិតណាស់ ក្រុមហ៊ុនឈ្មោះថា Nothing របស់លោក Carl Pei បានធ្វើការទិញយកក្រុមហ៊ុន Essential ជាកម្មសិទ្ធិស្របច្បាប់ហើយ 

បើយោងតាមក្រដាសកម្មសិទ្ធិបញ្ញា នៃចក្រភពអង់គ្លេស បានចង្អុលបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Nothing ពិតជាបានទិញយកក្រុមហ៊ុន Essential ពិតមែន កាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021 កន្លងទៅមុននេះ ដើម្បីផ្ទេរកម្មសិទ្ធិពីលោក Andy Rubin (ឥឡូវនេះអតីតម្ចាស់ក្រុមហ៊ុន Essential) ទៅឲ្យលោក Carl Pei (ម្ចាស់ក្រុមហ៊ុន Nothing) វិញ។ ទោះបីជានាពេលបច្ចុប្បន្ននេះ លោក Carl Pei មិនទាន់បានប្រកាសចេញ ផលិតផលក្រោមឈ្មោះក្រុមហ៊ុនថ្មី Nothing របស់គាត់យ៉ាងណាក្ដី ដោយឡែក គាត់ធ្លាប់បាននិយាយប្រាប់ថា ផលិតផលដំបូងបង្អស់នឹងត្រូវជា កាសឥតខ្សែ ហើយគ្រោងនឹងដាក់បង្ហាញ នៅក្នុងឆ្នាំ 2021 នេះដែរ។ លើសពីនេះ គាត់ក៏បានបន្ថែមទៀតថា គាត់នឹងបង្កើតផលិតផលផ្សេងៗទៀត សុទ្ធតែទាក់ទងទៅនឹង ឧបករណ៍ឆ្លាតវៃនានា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។

ហាក់បីដូចជា អ្វីដែលលោក Carl Pei ធ្លាប់និយាយប្រាប់អ៊ីចឹង ដោយក្រុមហ៊ុនថ្មី Nothing របស់គាត់ កំពុងតែផ្ដោតទៅលើឧបករណ៍ឆ្លាតវៃប៉ុណ្ណោះ នោះគឺអាចដូចជា កាសឥតខ្សែ, ម៉ោងឆ្លាតវៃ និងផលិតផលឆ្លាតវៃ ប្រើប្រាស់ក្នុងផ្ទះជាដើម ហើយមើលទៅដូចជា មិនទាន់ចង់ចាប់ផ្ដើមផលិត ទូរសព្ទឆ្លាតនៅឡើយទេ។

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង