ទស្សនាវីដេអូ Trailer ផ្លូវការនៃខ្សែភាពយន្ដ Zack Snyder’s Justice League ជាមួយឈុតថ្មីៗយ៉ាងច្រើន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ខ្សែភាពយន្ដ Justice League សាច់រឿងដើម ដែលរៀបចំតាមចក្ខុវិស័យរបស់លោក Zack Snyder ទទួលបានសិទ្ធិក្នុងការសម្រេចបញ្ចប់ ហើយកំពុងត្រៀមចាក់បញ្ចាំងជាផ្លូវការ ដល់អ្នកគាំទ្រជុំវិញពិភពលោក នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ។ ស្របនឹងពេលកំពុងតែរង់ចាំ ទស្សនាខ្សែភាពយន្ដពេញ តាមរយៈសេវាកម្ម HBO Max ដូច្នេះយើងទាំងអស់គ្នា អាចធ្វើការទស្សនាវីដេអូ Trailer ផ្លូវការសិនបាន ជាមួយរយៈពេលខ្ទង់ 2 នាទីជាង ពោរពេញដោយឈុតថ្មីៗតែម្ដង។

បន្ទាប់ពីទស្សនាវីដេអូ Trailer ថ្មីនេះហើយ គឺកាន់តែឲ្យយើងបានដឹងទៀតថា វាមានសាច់រឿងខុសប្លែកពី ខ្សែភាពយន្ដ Justice League ចាក់បញ្ចាំងកាលពីឆ្នាំ 2017 មែនទែន ដោយបានបង្ហាញវត្តមានរបស់ តួអង្គចិត្តអាក្រក់ Darkseid រួមជាមួយ DeSaad, Steppenwolf និង Granny Goodness ដើម្បីមកបំផ្លាញផែនដី។ លើសពីនេះ តួអង្គ Superman សម្ដែងដោយលោក Henry Cavill ទទួលបានអាវឈុតខ្មៅថ្មី, តួអង្គ Batman សម្ដែងដោយលោក Ben Affleck មានយានយន្ដថ្មី និងផ្សេងជាច្រើនទៀត។  

ស្ទើរតែមិនគួរឲ្យជឿទៀត នោះគឺថាលោក Jared Leto ក៏បានត្រឡប់មកសម្ដែងជាតួអង្គ Joker ម្ដងទៀត ដូចតាមការប្រកាសឲ្យបានដឹងពីមុនមកអ៊ីចឹង។ ជាទីបំផុត តួអង្គ Cyborg សម្ដែងដោយលោក Ray Fisher នឹងទទួលបានសាច់រឿងច្រើនជាងមុន ដូចគ្នាទៅនឹងតួអង្គ Aquaman សម្ដែងដោយលោក Jason Momoa, តួអង្គ Deathstroke សម្ដែងដោយលោក Joe Manganiello, តួអង្គ Martian Manhunter សម្ដែងដោយលោក Harry Lennix និងតួអង្គ Iris West សម្ដែងដោយកញ្ញា Kiersey Clemons ជាដើម។

ប្រសិនបើប្រិយមិត្តជាអ្នកគាំទ្រ DC Comics ក៏ដូចជាចង់ទស្សនាខ្សែភាពយន្ដ Zack Snyder’s Justice League ជាលក្ខណៈខ្នាតធំមួយនេះ គឺអាចចូលរួមទស្សនាបាន នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2021 ខាងមុខនេះ ដោយវាមានរយៈពេលលេងដល់ទៅខ្ទង់ 4 ម៉ោងជាងឯណោះ។ ក្នុងចំណោមតួអង្គបង្ហាញខ្លួនលើវីដេអូ Trailer ខាងលើនេះ តើតួអង្គមួយណា ដែលអ្នកចូលចិត្ត និងចាប់អារម្មណ៍ជាងគេ?

ដោយ​ ៖ HBO Max
អត្ថបទទាក់ទង