បន្ទាប់ពីបានបង្ហើបពីព័ត៌មានខ្លះៗ ទាក់ទងទៅនឹងវគ្គបន្តរបស់រឿង Sonic the Hedgehog ឲ្យយើងបានដឹងអស់មួយរយៈកន្លងរួចមក ទីបំផុតកាលពីយប់មិញនេះ តាមរយៈ YouTube Channel ផ្លូវការរបស់ខ្លួន Paramount Pictures បានបង្ហោះពីដេអូ Teaser ខ្លីមួយ ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា វគ្គបន្តរបស់រឿង Sonic the Hedgehog នឹងមានឈ្មោះជាផ្លូវការហៅថា Sonic the Hedgehog 2។
លើសពីនេះ នៅចុងបញ្ចប់នៃវីដេអូ Teaser ដំបូងរបស់រឿង Sonic the Hedgehog 2 ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា វានឹងត្រូវចាក់បញ្ចាំងនៅក្នុងរោងកុនជាផ្លូវការ ថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 ខាងមុខ។ តាមរយៈវីដេអូ Teaser នេះដែរ មិនបានបង្ហាញឲ្យយើងបានដឹងពីសាច់រឿង ឬក៏អ្វីច្រើននោះទេ ប៉ុន្តែ Paramount Pictures បានបង្ហើបឲ្យយើងបានដឹងពីវត្តមានរបស់តួអង្គថ្មីមានឈ្មោះហៅថា (Tails) ដែលយើងធ្លាប់ឃើញនៅចុងបញ្ចប់នៃរឿង Sonic the Hedgehog វគ្គ 1 ម្តងរួចមកហើយ។ គួរបញ្ជាក់សម្រាប់អ្នកដែលមិនទាន់បានដឹងផងថា Tails គឺសត្វកញ្ជ្រោងដែលមានរោមពណ៌ទឹកក្រូច និងកន្ទុយចំនួន 2 ហើយវាមានសមត្ថភាពអាចហោះបានថែមទៀតផង។
អញ្ចឹងសរុបមកវិញ នេះគឺជាព័ត៌មានថ្មីទាក់ទងទៅនឹងរឿង Sonic the Hedgehog 2 ក៏ដូចជាកាលបរិច្ឆេទដាក់បញ្ចាំងជាផ្លូវការរបស់វាផងដែរ។ ជាចុងក្រោយ ក្នុងនាមខ្ញុំជាអ្នកគាំទ្រហ្គេម ក៏ដូចជារឿង Sonic នោះ ខ្ញុំសង្ឃឹមថា រឿង Sonic the Hedgehog 2 នឹងដាក់បញ្ចាំងទៅតាមការកំណត់របស់ Paramount Pictures ទៅចុះ ព្រោះដូចដែលយើងបានដឹងហើយថា បញ្ហាជម្ងឺឆ្លងកូវីដ-19 នៅតែមិនទាន់រលត់ទៅវិញនោះទេ ដូច្នេះវាអាចនឹងប៉ះពាល់ទៅដល់រឿង Sonic the Hedgehog 2 ក៏ថាបាន។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |