តារាសម្តែង Tom Holland បាននិយាយថាលោក Tobey Maguire និង Andrew Garfield នឹងមិនមានវត្តមាននៅក្នុងរឿង Spider-Man វគ្គ 3 ទេ​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីមួយរយៈមុននេះ មានប្រភពល្បីៗជាច្រើនបានអះអាងថា លោក Alfred Molina នឹងត្រលប់មកសម្តែងជាតួអង្គ Doctor Octopus វិញ ហើយគាត់នឹងបង្ហាញខ្លួននៅក្នុងរឿង Spider-Man វគ្គ 3 ថ្មី (ឈ្មោះមិនទាន់ផ្លូវការ) របស់លោក Tom Holland។ កាន់តែចាប់អារម្មណ៍នោះ លោក Andrew Garfield និង TobeyMaguire ក៏ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញវត្តមាននៅក្នុងរឿង Spider-Man វគ្គ 3 ថ្មី ថែមទៀតផង។

ដោយឡែកកាលពីម្សិលមិញនេះ តាមរយៈបទសម្ភាសន៍ជាមួយនឹងភ្នាក់ងារសារព័ត៌មានល្បីឈ្មោះ Esquire លោក Tom Holland ដែលគេស្គាល់ថាជាតួអង្គឯក (Peter Parker) នៅក្នុងរឿង Spider-Man វគ្គ 3 ថ្មី បានបដិសេធពីការបង្ហាញខ្លួនរបស់លោក TobeyMaguire និង Andrew Garfield។ ដោយគាត់បានលើកឡើងថា ”ទេៗ ! ពួកគេទាំង 2 មិនបង្ហាញខ្លួននៅក្នុង រឿង Spider-Man វគ្គ 3 ថ្មី នោះទេ"។ ជាមួយគ្នានេះដែរ លោក Tom Hollan ក៏បានបន្តទៀតថា “លើកលែងតែដំណឹងនេះ Marvel បានលាក់ខ្ញុំ ប៉ុន្តែខ្ញុំគិតថាព័ត៌មាននេះជារឿងធំ អញ្ចឹងហើយពួកគេមិនអាចលាក់ពីខ្ញុំបានទេ”។

ថ្វីត្បិតតែ Tom Holland បាននិយាយថា TobeyMaguire និង Andrew Garfield នឹងមិនមានវត្តមាននៅក្នុងរឿង Spider-Man វគ្គថ្មី ក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា មនុស្សមួយចំនួនមិនបានជឿទៅលើអ្វីដែលគាត់បានលើកឡើងនោះទេ។ ដោយពួកគេបានលើកឡើងថា នេះគ្រាន់តែជាល្បិចបង្វែងដានរបស់ Marvel ដើម្បីកុំឲ្យមហាជនដឹងពីគម្រោងសម្ងាត់ដ៏ធំមួយនេះតែប៉ុណ្ណោះ។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ ? គួររំលឹកបន្តិចផងថា លោក TobeyMaguire ធ្លាប់បានសម្តែងជាតួអង្គ Peter Parker នៅក្នុងរឿង Spider-Man (2002), Spider-Man 2 (2004) និង Spider-Man 3 (2007)។ ខណៈលោក Andrew Garfield ធ្លាប់បានសម្តែងជាតួអង្គ Peter Parker នៅក្នុងរឿង Amazing Spider-Man (2012) និង Amazing Spider-Man 2 (2014)។

ដោយ​ ៖ IGN
អត្ថបទទាក់ទង