ចំពោះអ្នកនិយមគំាំទ្រ និងអ្នកតាមដានព័ត៌មាននានា ដែលមានទាក់ទងជាមួយ Apple ប្រាកដជាដឹងរួចមកហើយថា Apple កំពុងតែរៀបចំគម្រោងសម្ងាត់ ដើម្បីផលិតរថយន្ដអគ្គិសនី បើកបរខ្លួនឯងដោយស្វ័យប្រវត្តិ ព្រមទាំងអាចនាំដៃគូជាមួយ Hyundai/KIA ថែមទៀតផង។ យ៉ាងណាក៏ដោយ បើយោងតាមដំណឹងថ្មីមួយទៀត ទើបរាយការណ៍ចេញពី សារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ គឺមានចង្អុលបង្ហាញឲ្យដឹងថា Apple បែរជាកំពុងតែផ្អាកការពិភាក្សាជាមួយ Hyundai/KIA ទៅវិញ។
គម្រោងសម្ងាត់របស់ Apple មួយនេះ ត្រូវបានប្រភពផ្ទៃប្រទះឃើញ ចាប់ផ្ដើមអភិវឌ្ឍន៍ជាបណ្ដើរៗ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយដែរ ដោយឡែក ទើបកាលពីប៉ុន្មានខែមុននេះ បានមានដំណឹងលេចឮថា ពួកគេកំពុងសហការជាមួយ Hyundai/KIA ដើម្បីជួយចូលរួមពង្រឹងបន្ថែម លើមុខងារបើកបរដោយស្វ័យប្រវត្តិ ជាលក្ខណៈពេញលេញតែម្ដង។ ឈានមកដល់ពេលនេះ Apple ហាក់បីដូចជា ចង់ផ្អាកលើការពិភាក្សាវិញសិន ដោយមិនដឹងពីមូលហេតុច្បាស់ ហើយយើងក៏មិនទាន់ដឹងថា ពួកគេនឹងបន្ដសហការជាមួយគ្នា ក្នុងពេលអនាគតទៀត ឬក៏អត់នៅឡើយដែរ។ ចំណែកឯពីមុនៗមក គឺមានប្រភពផ្ទៃក្នុងមួយចំនួន ធ្លាប់បានលើកឡើងមកថា Apple ទំនងជាចង់វិនិយោគខ្ទង់ 3.6 ពាន់លានដុល្លារ ជាមួយ Hyundai/KIA ដើម្បីឲ្យផលិតរថយន្តឲ្យខ្លួនខ្ទង់ 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៃដំណាក់កាលដំបូង ចាប់ពីអំឡុងឆ្នាំ 2024 តទៅ ប៉ុន្ដែអាចនឹងប្រែប្រួលវិញក៏ថាបាន។
អ៊ីចឹង រៀងរាល់ដំណឹងលេចឮទាំងប៉ុន្មាន ដែលយើងទទួលបាន កាលពីពេលមុនៗមក អាចប្រហែលជាធ្វើឲ្យ Apple មិនសូវសប្បាយចិត្ត ដោយសារតែ ពួកគេខំលាក់គម្រោងសម្ងាត់មួយនេះ អស់រយៈពេលយូរណាស់មកហើយ ប៉ុន្ដែចុងក្រោយ ក៏ត្រូវបែកធ្លាយអស់ដដែល។ បើចាប់តាំងពីដើមមក Apple តែងតែបដិសេធរហូត ក្រោយពីមានអ្នកសារព័ត៌មាន សួរសំណួរទាក់ទងទៅនឹង ការអភិវឌ្ឍន៍រថយន្ដអគ្គិសនី បើកបរដោយស្វ័យប្រវត្តិនោះ។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |