នេះជាវីដេអូ Trailer ថ្មីរបស់រឿងគំនូរជីវចល Raya and the Last Dragon​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

កាលពីយប់មិញនេះ តាមរយៈ YouTube Channel របស់ខ្លួន ក្រុមហ៊ុន Walt Disney Animation Studio បានធ្វើការបង្ហោះវីដេអូ Trailer ថ្មីរបស់រឿងគំនូរជីវចល Raya and the Last Dragon ដែលនឹងត្រូវចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2021 ឲ្យយើងបានទស្សនា។ តាមរយៈវីដេអូ Trailer ដែលមានរយៈពេលជាង 2 នាទីនេះ បានបង្ហើបឲ្យយើងបានដឹងពីសាច់រឿងខ្លះៗ ក៏ដូចជាតួអង្គថ្មីមួយចំនួនបន្ថែមទៀត។

ចាប់ផ្តើមដំបូងគេបានបង្ហាញឲ្យយើងបានឃើញពីជនបោកប្រាស់ថ្មី 1 ក្រុម (ក្នុងនោះមានកូនក្មេងម្នាក់ផងដែរ) ហើយពួកគេនឹងត្រូវចូលរួមធ្វើដំណើរផ្សងព្រេងជាមួយនឹងតួអង្គឯក Raya (បញ្ចូលសម្លេងដោយ Kelly Marie Tran) ដើម្បីតាមរកសត្វនាគ Sisu (បញ្ចូលសម្លេងដោយ Awkwafina) ក្នុងគោលបំណងនាំយកសន្តិភាពទៅឲ្យពិភពលោកដែលនាងធ្លាប់រស់នៅ។ តាមរយៈវីដេអូ Trailer ថ្មីនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា មិនមែនមានតែ Raya ម្នាក់នោះទេ ដែលចង់ស្វែងរកសត្វនាគ Sisu។ ជាក់ស្តែង យើងឃើញមានក្រុមមួយផ្សេងទៀត ដែលដឹកនាំដោយនារីម្នាក់មានឈ្មោះថា Namaari ក៏បានតាមរកសត្វនាគ Sisu ផងដែរ។

នៅចុងបញ្ចប់នៃវីដេអូ Trailer ថ្មីមួយនេះ បានបង្ហាញឲ្យយើងបានឃើញពីឈុតឆាកប្រយុទ្ធគ្នារវាង Raya និង Namaari នៅតាមទីតាំងសំខាន់ៗមួយចំនួនរបស់រឿង។ លើសពីនេះ វាក៏បានបង្ហាញពីសកម្មភាពប្រយុទ្ធគ្នារវាងសត្វនាគ Sisu មិត្តរួមក្រុមរបស់ Raya និងបក្សពួករបស់ Namaari ថែមទៀតផង។ ដើម្បីដឹងឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នាអាចចុចមើលវីដេអូខាងក្រោមនេះបាន។

ដោយ​ ៖ Walt Disney Animation Studio
អត្ថបទទាក់ទង