នៅក្នុងពេលបច្ចុប្បន្ននេះ យើងឃើញថា Samsung គេហាក់ដូចជាព្យាយាមខ្លាំងមែនទែន ដើម្បីបន្តដំណើរឡើងទៅកាន់តំណែងកំពូល ក្នុងនាមជាក្រុមហ៊ុនផលិតឈីប ហើយជាក់ស្ដែងយើងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ទីផ្សារផ្នែកឈីបរបស់គេ កាន់តែមានការរីកចម្រើន ជាពិសេសនោះ ឃើញមានក្រុមហ៊ុនធំៗជាច្រើនបន្តបន្ទាប់ បានចាប់ដៃគូរជាមួយគេបន្ថែមផងដែរ។ ជាក់ស្ដែងដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីឈ្មោះ Tesla អញ្ចឹង ដោយពេលនេះ គេបានសហការជាមួយ Samsung បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ឈីបទំហំ 5nm សម្រាប់ប្រើប្រាស់លើរថយន្តរបស់គេ។
ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់របាយការណ៍ថ្មីចុងក្រោយ មកពីកូរ៉េខាងត្បូងបានបញ្ជាក់ឲ្យដឹងថា ពេលនេះ Samsung បានសហការជាមួយ Tesla ដើម្បីធ្វើការផលិតឈីបថ្មី ដែលប្រើប្រាស់ស្ថាបត្យកម្ម 5nm សម្រាប់បំពាក់នៅលើ រថយន្តបើកបរដោយស្វ័យប្រវត្តិថែមទៀតផង។ ឈីបនោះដែរ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ដំណើរការ 5nm Extreme Ultraviolet (EUV) ដូចឈីបទូរសព្ទឆ្លាត Exynos 2100 ដែរ ហើយនេះជាបច្ចេកវិទ្យាសំខាន់មួយ ដែលមានតែក្រុមហ៊ុនពីរប៉ុណ្ណោះអាចធ្វើបាន ពោលគឺ Samsung និង TSMC ហ្នឹងឯង។ បន្ថែមពីនេះ ឈីបខាងលើកំពុងតែស្ថិតក្នុងដំណាក់កាល ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឯ Samsung Foundry Division ហើយវានឹងមានបំពាក់នៅលើរថយន្តរបស់ Tesla នាពេលអនាគត ដើម្បីចូលទៅជួយទ្រទ្រង់ នូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឲ្យកាន់តែប្រសើរជាងមុន។
គួរបញ្ជាក់ដែរថា កន្លងទៅនេះ Samsung ធ្លាប់បានសហការជាមួយ Tesla ដើម្បីផលិតឈីប សម្រាប់ទ្រទ្រង់មុខងារបើកបរដោយស្វ័យប្រវត្តិរួចហើយ ដោយឈីបនោះក៏កំពុងតែ ត្រូវបានប្រើប្រាស់លើរថយន្ត Tesla នាពេលបច្ចុប្បន្ននេះដែរ គ្រាន់តែថា វាគឺជាឈីប ដែលប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចាស់ប៉ុណ្ណោះ ពោលគឺបានប្រើប្រាស់ស្ថាបត្យកម្មបុរាណ 14nm នេះឯង។ ហេតុដូច្នេះហើយ បានជាពេលថ្មីៗនេះ Tesla សម្រេចសហការជាមួយ Samsung បន្តទៀត ដើម្បីធ្វើការអភិវឌ្ឍន៍ ឈីបជំនាន់ថ្មី សម្រាប់ប្រើប្រាស់ លើរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន និងដើម្បីធ្វើឲ្យមុខងារនោះ មានសមត្ថភាពកាន់តែខ្ពស់ថែមទៀត។
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |