អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ វេបសាយ ឬកម្មវិធីបណ្ដាញសង្គម Facebook ដែលមានប្រជាប្រិយភាពជាងគេ ជាក់ជាមិនខានឡើយ ដោយប្រាកដជាបានចុចលើ អត្ថបទមួយនេះតាមរយៈនោះផងដែរ។ អ្វីដែលធ្វើឲ្យប្រព័ន្ធបណ្ដាញសង្គម Facebook ក្នុងថ្ងៃនេះ ខុសប្លែកពីរាល់ដង នោះគឺជាបញ្ហាដែលនៅសុខៗក៏ Log Out ចេញពីគណនីរបស់អ្នកប្រើប្រាស់ ទូទាំងពិភពលោក ដោយមិនមានមូលហេតុអ្វីសោះឡើយ។
នេះហាក់បីដូចជាមិនមែនកើតឡើង សម្រាប់អ្នកប្រើប្រាស់ គ្រប់គ្នាទាំងអស់នោះទេ ប៉ុន្ដែជាលក្ខណៈទ្រង់ទ្រាយខ្នាតធំតែម្ដង ដោយអ្នកប្រើប្រាស់អាចជួបប្រទះផ្ទាំងមួយ ដែលលោតចេញបញ្ជាក់ឲ្យដឹងថា “Session Expired” និងតម្រូវឲ្យធ្វើការ Sign In ចូលម្ដងទៀត។ ចំពោះបញ្ហាធ្វើឲ្យ Log Out ចេញដោយស្វ័យប្រវត្តិនេះ ត្រូវបានគេរាយការណ៍ចាប់ពីអំឡុងម៉ោង 9AM ព្រឹកក្នុងស្រុកយើង រហូតមកដល់ពេលដែលកំពុងសរសេរអត្ថបទនេះ។ យ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ Facebook មិនទាន់បានឆ្លើយតប ឬប្រកាសជាសាធារណៈថា វាគឺជាបញ្ហាបណ្ដាលមកពី មូលហេតុអ្វីមួយនៅឡើយទេ ដូច្នេះហើយ យើងមានតែធ្វើការរង់ចាំតាមដាន បន្ដទៅខាងមុខទៀតប៉ុណ្ណោះ។
អាប់ដេត 1 ៖ ក្រុមការងារ Facebook កំពុងតែព្យាយាមស្វែងរកមូលហេតុហើយ និងប្រាប់ពីដំណឹងថ្មីៗបន្ថែមនៅពេលឆាប់ៗនេះ។
អាប់ដេត 2 ៖ បញ្ហាត្រូវបានជួសជុលរួចរាល់ហើយ ដោយសារតែកំហុសមួយ ក្រោយពីក្រុមការងារ Facebook បានផ្លាស់ប្ដូរការកំណត់ថ្មីក្នុងប្រព័ន្ធរបស់ពួកគេ។
ចំណែកឯអ្នកប្រើប្រាស់មួយចំនួន ដែលបានជួបប្រទះបញ្ហានេះ គឺមិនមែនមានតែឯងនោះទេ ហើយក៏អាចជា មិនមែនដោយសារតែគេលួច Hack គណនីនោះដែរ ដោយឡែក វាទំនងជាបញ្ហាចេញពីប្រព័ន្ធម៉ាស៊ីនរបស់ Facebook ទៅវិញទេ។ ប្រសិនបើគណនី Facebook របស់អ្នក សុខៗត្រូវបាន Log Out ចេញដោយមិនដឹងមូលហេតុ អ៊ីចឹងអាចធ្វើការសរសេរជា Comment ដើម្បីឲ្យក្រុមការងារយើងបានដឹងផង។
Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14
ដោយ ៖ ឡេង | 4 សប្តាហ៍មុន |ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |