កាលពីថ្ងៃអាទិត្យមុន សេវាកម្មទស្សនាខ្សែភាពយន្ដ HBO Max បានបង្ហោះវីដេអូប្រកាសចេញ ខ្សែភាពយន្ដខ្នាតធំៗជាច្រើនរបស់ផលិតកម្ម Warner Bros. ដែលត្រៀមនឹងចាក់លើរោងកុនក្នុងឆ្នាំ 2021 ព្រមទាំងសេវាកម្ម HBO Max របស់ខ្លួនក្នុងពេលតែមួយ ថែមទៀតផង។ ពេលនេះ អ្នកគាំទ្រទាំងអស់ ទទួលបាននូវរូបភាព Poster ដាក់បង្ហាញពីខ្សែភាពយន្ដខ្នាតធំមួយនេះ ហើយផលិតកម្ម Warner Bros. និង Legendary Pictures សន្យាថា នឹងទម្លាក់វីដេអូ Trailer ដំបូងនៅចុងសប្ដាហ៍នេះតែម្ដង។
ខណៈពេលដែល កាលពីលើកមុននេះ យើងបានឃើញឈុតខ្លីរយៈពេល 2 វិនាទីហើយ នៃខ្សែភាពយន្ដខ្នាតធំ Godzilla vs. Kong កំពុងមានអ្នកគាំទ្ររង់ចាំយ៉ាងច្រើន ទូទាំងពិភពលោក រីឯថ្ងៃទី 24 ខែមករា ឆ្នាំ 2021 ត្រូវនឹងថ្ងៃអាទិត្យខាងមុខនេះ គឺអាចទស្សនាវីដេអូ Trailer ជាលើកដំបូងបង្អស់របស់វា។ បើយោងតាមរូបភាព Poster ថ្មីសម្រាប់រឿង Godzilla vs. Kong ដាក់បង្ហាញនៅក្នុងរូបភាពខាងលើ នៅចំកណ្ដាលគេនោះ និងវីដេអូខ្លី 2 វិនាទីលើកមុន គឺចង្អុលបង្ហាញឲ្យដឹងមុនថា ពួកគេនឹងវាយប្រហារយកជ័យជម្នះ នៅឯកណ្ដាលទីក្រុងតែម្ដង ហាក់បីដូចជា រឿងពីជំនាន់ដើមអ៊ីចឹងដែរ។ ចំពោះតួអង្គសម្ដែងនៅក្នុងវគ្គមុនៗដូចជា កញ្ញា Millie Bobby Brown ហើយលោក Kyle Chandler នឹងត្រឡប់មកសម្ដែងវិញ ជាមួយតួអង្គសម្ដែងថ្មីៗបន្ថែមដូចជា លោក Alexander Skarsgard, លោកស្រី Rebecca Hall និងលោក Brian Tyree Henry ជាដើម។
ប្រសិនបើប្រិយមិត្តអ្នកអានមួយចំនួន មិនទាន់បានទស្សនាខ្សែភាពយន្ដ ទាក់ទងទៅនឹង មេសត្វចម្លែកទាំងពីរនេះនៅឡើយទេ ដូច្នេះអ្នកអាចទស្សនាចាប់ផ្ដើមពី Godzilla (2014) > Kong: Skull Island (2017) > Godzilla: King of the Monsters (2019) និងចុងក្រោយ Godzilla vs. Kong (2021) ដែលគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការ នៅក្នុងខែមីនាខាងមុខនេះបាន។ អ៊ីចឹង ស្របនឹងពេលដែលរង់ចាំ តើអ្នកទាំងអស់គ្នាយល់ឃើញថា ក្នុងចំណោមមេទាំងពីរនេះ មួយណាអាចជាអ្នកឈ្នះទៅ?
ក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានទិញយកក្រុមហ៊ុនបង្កើតហ្គេម Mobile Legends ជាផ្លូវការហើយ
ដោយ ៖ ឡេង | 3 សប្តាហ៍មុន |Microsoft នឹងធ្វើការផ្គត់ផ្គង់វ៉ែនតា AR ទៅឲ្យកងទ័ពសហរដ្ឋអាមេរិកចំនួន 12 ម៉ឺនគ្រឿង
ដោយ ៖ ឡេង | 1 សប្តាហ៍មុន |កំណែអាប់ដេតថ្មី iOS 14.4.2 ចេញផ្លូវការ ដើម្បីមកពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |