ពាក្យសម្ងាត់ ឬលេខសម្ងាត់ គឺមានអត្ថប្រយោជន៍ខ្ពស់ និងសំខាន់មែនទែន សម្រាប់រាល់មនុស្សគ្រប់រូប នៅក្នុងសម័យបច្ចេកវិទ្យានេះ ដើម្បីរក្សាទុកទិន្នន័យឯកជន និងការពារគណនីបណ្ដាញសង្គម ជាដើម។ ចំណែកឯ កំណែអាប់ដេត Chrome ជំនាន់ទី 88 ដែលទើបត្រូវបាន Google ធ្វើការបញ្ចេញឲ្យអ្នកប្រើប្រាស់ កាលពីពេលថ្មីៗនេះ បានកែតម្រូវមុខងារគ្រប់គ្រងពាក្យសម្ងាត់ (Password) របស់ពួកគេ ឲ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុន ថែមទៀតផង។
បន្ទាប់ពីធ្វើការអាប់ដេតឡើងទៅជំនាន់ 88 រួចហើយ កម្មវិធី Chrome Browser នៅលើកុំព្យូទ័រ នឹងអាចឲ្យអ្នកប្រើប្រាស់ទាំងអស់ ងាយស្រួលផ្លាស់ប្ដូរទៅពាក្យសម្ងាត់ល្អៗ ជំនួសឲ្យពាក្យសម្ងាត់ខ្សោយៗពីមុនវិញ។ ពេលនេះ ផ្ទាំងមុខងារគ្រប់គ្រង Password មានកន្លែងទុកសម្រាប់ពិនិត្យមើល ថាតើយើងមានពាក្យសម្ងាត់ខ្សោយឬទេ ដោយគ្រាន់តែចូលទៅផ្ទាំង Password ក្នុង Settings > ចុចចូលទៅផ្ទាំង Check Password នោះវានឹងឆែកជូនភ្លាមតែម្ដង។ បន្ទាប់មក Chrome ជំនាន់ទី 88 នេះ នឹងប្រាប់បញ្ជាក់ឲ្យដឹងថា ពាក្យសម្ងាត់ប៉ុន្មានខ្លះរបស់អ្នក ដែលជាពាក្យសម្ងាត់ខ្សោយ ហើយអាចចុចលើប៊ូតុង “Change Password” ដើម្បីផ្លាស់ប្ដូរពួកវាចេញ។
អ៊ីចឹង ប្រិយមិត្តអ្នកអានទាំងអស់គ្នា គួរតែអាចធ្វើការអាប់ដេតកម្មវិធី Chrome ជំនាន់ទី 88 នេះបានហើយ ដោយចូលទៅកាន់ Settings > About Chrome នោះវានឹងធ្វើការអាប់ដោតជូន ដោយស្វ័យប្រវត្តិ ហើយចុចលើពាក្យថា Relaunch ក្រោយពីវាបានទាញយកចប់ ជាការស្រេច។ តើអ្នកទាំងអស់គ្នា តែងតែប្រើប្រាស់ Chrome ដើម្បីងាយស្រួលរក្សាទុកពាក្យសម្ងាត់ដែរទេ? ឬក៏មានដឹងអំពីកម្មវិធីណាផ្សេងទៀត ដែលល្អជាងនេះ?
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |