ជាការពិតណាស់ ដោយសារតែ ឧបករណ៍ឆ្លាតវៃរបស់ Huawei ជំនាន់ក្រោយៗ លែងមានសេវាកម្ម Google Service តទៅទៀត ទើបបានជា AppGallery របស់ពួកគេ ទទួលបានអ្នកប្រើប្រាស់ច្រើនមែនទែន រហូតដល់មានអ្នកប្រើជាប្រចាំខែខ្ទង់ 500 លាននាក់ កាលពីឆ្នាំ 2020 កន្លងទៅ។ ដើម្បីឲ្យមានការអភិវឌ្ឍន៍ទៅមុខទៀត Huawei ក៏សម្រេចចិត្តបញ្ចេញការឌីហ្សាញថ្មីទៅឲ្យ AppGallery សម្រាប់អ្នកប្រើប្រាស់ជាបណ្ដើរៗហើយ ដោយវាមានលក្ខណៈសាមញ្ញជាងមុន និងមានបន្ថែមផ្ទាំង Featured ផងដែរ។
ប្រសិនបើប្រិយមិត្តធ្លាប់ប្រើប្រាស់ iPhone នោះប្រាកដជាបានឃើញផ្ទាំង Featured នៅលើ App Store រួចមកហើយ វាទុកសម្រាប់ដាក់បង្ហាញអំពីកម្មវិធី ឬហ្គេមកំពូលៗ ដែលសុទ្ធតែត្រូវបានជ្រើសរើសដោយ ក្រុមការងារ Apple ដើម្បីជួយណែនាំកម្មវិធី ឬហ្គេមល្អៗទៅឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួល។ ពេលនេះ Huawei បាននាំយកផ្ទាំង Featured នោះ ទៅដាក់បំពាក់លើ AppGallery របស់ខ្លួនដែរ ដោយពួកវាដាក់បង្ហាញជាប្រអប់ៗ តាមប្រធានបទផ្សេងៗដូចជា កម្មវិធីថ្មីៗកំពុងមានគេចូលចិត្ត, ហ្គេមប្រចាំឆ្នាំ, ហ្គេមល្បីៗក្នុងប្រភេទណាមួយ ជាដើម។ ក្រៅពីផ្ទាំង Featured នៅមុនគេហើយ យើងក៏ឃើញថា AppGallery មានផ្ទាំងចំនួន 3 ទៀតដូចជា ផ្ទាំងកម្មវិធី Apps, ផ្ទាំងហ្គេម Games និងផ្ទាំងអំពីខ្លួនឯង Me ហើយប្រទះឃើញមានលំនាំពី App Store ថែមទៀតផង។
នាពេលបច្ចុប្បន្ននេះ AppGallery ជំនាន់ថ្មី កំពុងបញ្ចេញឲ្យអ្នកប្រើប្រាស់ជាបណ្ដើរៗ សម្រាប់ប្រទេសមួយចំនួនសិនប៉ុណ្ណោះ ដោយជាពិសេសតំបន់អឺរ៉ុប រីឯអ្នកប្រើប្រាស់ទូរសព្ទឆ្លាត Huawei នៅក្នុងស្រុកយើង អាចនឹងត្រូវរង់ចាំនៅពេលខាងមុខទៀត ទើបអាចទទួលបានកំណែអាប់ដេតថ្មីនេះ។
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |