OPPO Reno5 ដាក់លក់ថ្ងៃដំបូងក្នុងតម្លៃ $369 រួមជាមួយកាដូបន្ថែមច្រើនមុខ​
ដោយ​ ៖ សាន់នី | 6 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OPPO ទើបនឹងប្រកាសសម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី OPPO Reno5 និងកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់។ បន្ទាប់ពីប្រកាសចេញលក់លើទីផ្សារ ប្រកាសពីតម្លៃ និងព័ត៌មានលម្អិតពីការកក់ទុកមុនរួចមក ធ្វើឲ្យអតិថិជន ហ្វេនៗនិយមចូលចិត្តប្រើប្រ៊េន OPPO នាំគ្នាសរសើរពីសមត្ថភាព និងគុណភាព គ្រប់ម៉ូឌែល។ សម្រាប់ OPPO Reno5 គឺបំពាក់ជាមួយកាមេរ៉ាគោលថតរូប និងថតវីដេអូទំហំ (64MP) + (44MP) រួមជាមួយនឹងមុខងារថ្មីៗជាច្រើន ដែលកំពុងពេញនិយម ក្នុងយុគសម័យថ្មីជាមួយនឹងតម្លៃ $369។

 

ជាក់ស្តែង កាលពីថ្ងៃទី8 ខែមករា ថ្មីៗនេះ ក្រុមហ៊ុន OPPO មានកម្មវិធីមួយមានឈ្មោះថា Media Pre Experience Event ដែលមានទីតាំងស្ថិតនៅ ឯមជ្ឈមណ្ឌលសេវាកម្ម OPPO Brand Store លើមហាវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ) ដោយកម្មវិធីនោះ ឃើញមានការចូលរួមពីដៃគូសហការ និងបណ្តាស្ថាប័នសារព័ត៌មានល្បីៗ ជាច្រើនស្ថាប័ន ផងដែរ។ បើយោងតាមបណ្តាសារព័ត៌ល្បីៗ ក្នុងស្រុកជាច្រើនបាននិយាយស្រដៀងៗគ្នាថា OPPO តែងតែរិះរកនូវអ្វីដែលថ្មីៗជានិច្ច សម្រាប់បំពេញចិត្ត និងតម្រូវការអតិថិជនខ្លួន ដូចជា OPPO Reno5 ស៊េរីថ្មីចុងក្រោយគេនេះ ដែលទើបនឹងប្រកាសចេញលក់ថ្មីៗនេះអ៊ីចឹង គឺវាមានសមត្ថភាពល្អ កាមេរ៉ាគោលមុខក្រោយទំហំធំ 64MP & 44MP ព្រមទាំងបំពាក់ដោយមុខងារ និងបច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀត។ រីឯតម្លៃវិញ គឺល្អសាកសមជាមួយនឹងគុណភាព សមត្ថភាពរបស់ស្មាតហ្វូននេះត្រឹម $369 ប៉ុណ្ណោះ។

ចង់ដឹងអត់ថារវាង OPPO Reno4 និង OPPO Reno5 មានលក្ខណៈពិសេសអ្វីខ្លះ? អាចតាមដានបន្តបាន៖ 

• កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយ មុខងារថតរូបពេញនិយមលើសពី 15 មុខងារ ដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

• ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W សាកត្រឹមតែ 5 នាទីអាចមើលវីដេអូ បានរហូតដល់ទៅ 3 ម៉ោង។

• កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើង កាន់តែរលូន។

• ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះ។

ដូច្នេះសម្រាប់លោកអ្នក ដែលមានបំណងជាវ OPPO Reno5 ទាំងអស់ អាចធ្វើការកក់ទុកមុននៅគ្រប់ហាងលក់ទូរស័ព្ទ ទូទាំងប្រទេសដែលមានផ្លាក OPPO ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 21 ខែមករា ឆ្នាំ2021 ក្នុងតម្លៃ $369 នឹងទទួលបានកាដូជាទីគាប់ចិត្ត សរុបជាទឹកប្រាក់រហូតដល់ទៅ $194 ដែលរួមមានដូចជា៖ កាបូបស្ពាយក្រោយស្រស់ស្អាត (តម្លៃ $45), កែវទឹកស្រស់ស្អាត (តម្លៃ $10), Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។

 

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី 23 ខែមករា ឆ្នាំ 2021 តទៅ នៅតាមបណ្តាហាងលក់ទូរសព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាងក្នុងកម្មវិធី OPPO RENO5 HOT SALE កោសឆ្នោត ដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដង ដោយគ្រាន់តែវាយបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាស បានកោសផ្សងសំណាង ជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើន បន្ថែមពីលើកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត៕

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង