វីដេអូបែកធ្លាយបញ្ជាក់ថា កាមេរ៉ាក្រោយរបស់ Galaxy S21 Ultra អាច Zoom បានដល់ទៅ 100 ដង​
ដោយ​ ៖ ឈីរ៉ូ | 6 ថ្ងៃមុន SHARE

 

ទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy S21 Series នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងព្រឹត្តិការណ៍ពិសេស Unpacked 2021 របស់ Samsung ដែលនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅម៉ោង 10 យប់នេះ។ ប៉ុន្តែដូចដែលយើងបានដឹងហើយថា ដរាបណាដែល Galaxy S21 Series មិនទាន់បង្ហាញខ្លួនជាផ្លូវការទេនោះ ព័ត៌មានបែកធ្លាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ពួកវានៅតែបន្តលេចឡើងមករហូតដល់វិនាទីចុងក្រោយ។

ជាក់ស្តែង កាលពីព្រឹកមិញនេះ លក្ខណៈសម្បត្តិជាច្រើនរបស់ Galaxy S21 Series ត្រូវបានលេចឡើងមកតាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass។ ដោយឡែកមុននេះបន្តិច វីដេអូផ្លូវការដែល Samsung ប្រើសម្រាប់ផ្សព្វផ្សាយពីលក្ខណៈសម្បត្តិពិសេសរបស់ Galaxy S21 Ultra ក៏ត្រូវបានបែកធ្លាយឡើងមកផងដែរ។ តាមរយៈវីដេអូមួយនោះ បានបញ្ជាក់ឲ្យយើងដឹងថា កាមេរ៉ាក្រោយរបស់ Galaxy S21 Ultra ក៏នឹងមានសមត្ថភាពអាចពង្រីក Digital Zoom បានដល់ទៅ 100 ដង ដូចទៅនឹង S20 Ultra អញ្ចឹងដែរ។ ខណៈ Galaxy Note 20 Ultra មានសមត្ថភាពអាច Digital Zoom បានត្រឹមតែ 50 ដងប៉ុណ្ណោះ។

អ្វីដែលខុសគ្នានោះគឺលេន Periscope របស់ Galaxy S21 Ultra មានសមត្ថភាពពង្រីក Optical Zoom ដល់ទៅ 10 ដង ឯណោះ។ ខណៈលេនពង្រីក Periscope របស់ Galaxy S20 Ultra មានសមត្ថភាពពង្រីក Optical Zoom បានត្រឹមតែ 4 ដង ប៉ុណ្ណោះ។ ដូច្នេះមានន័យថា រូបភាពដែលថតចេញពីលេន Periscope របស់ Galaxy S21 Ultra អាចនឹងមានគុណភាពប្រសើរជាងរូបភាពដែលថតចេញពីលេន Periscope របស់ Galaxy S20 ច្រើនគួរឲ្យកត់សម្គាល់។

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង