ដូចយើងបានដឹងហើយថា Samsung នឹងបើកព្រឹត្តិការណ៍ធំមួយ នៅយប់នេះ ដើម្បីធ្វើការប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលត្រកូល S ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយក្នុងនោះ ត្រូវបានគេហៅថា Galaxy S21 Series នេះឯង ប៉ុន្តែអាចមិនមានមែនតែទូរសព្ទឆ្លាតត្រកូលថ្មីនេះប៉ុណ្ណោះ ពោលគឺអាចនៅមានផលិតផលមួយចំនួនទៀត ដូចជាកាសឥតខ្សែជាដើម។ ហេតុនេះហើយ បើអ្នកទាំងអស់ជាចង់ទស្សនាការផ្សាយផ្ទាល់របស់ Samsung នោះ អ្នករង់ចាំមើលមាន តាមរយៈវេបសាយផ្លូវការរបស់ Samsung ឬតំណរភ្ជាប់ដែលយើងបានដាក់នៅខាងក្រោមបាន។
ជាការពិតណាស់ នៅក្នុងពេលនេះ Samsung បានបង្ហោះពីតំណរភ្ជាប់ ទៅកាន់ការផ្សាយផ្ទាល់ព្រឹត្តិការណ៍ Unpacked របស់ខ្លួនហើយ ពោលគឺអ្នកទាំងអស់គ្នា អាចចូលទៅទស្សនាបាន នៅក្នុងឆានែល YouTube របស់ Samsung ផ្ទាល់ ដោយចុចត្រង់នេះ ឬមួយក៏ទស្សនាតាមតំណរ YouTube ដែលយើងបានដាក់នៅខាងក្រោមក៏បានដូចគ្នា។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ Galaxy Unpacked 2021 របស់ Samsung នឹងត្រូវចាប់ផ្តើមវេលាម៉ោង 10 យប់ (ម៉ោងក្នុងប្រទេសយើង) នៅថ្ងៃទី 14 ខែមករា ឆ្នាំ 2021 នេះតែម្ដង។ គោលដៅធំនៅក្នុងព្រឹត្តិការណ៍នោះ គឺជាការប្រកាសចេញ Galaxy S21 Series នេះឯង ដោយក្នុងនោះ វាអាចនឹងមានចំនួន 3 ម៉ូឌែលដូចជា Galaxy S21, S21+ និងម៉ូឌែលកំពូល Galaxy S21 Ultra។
ប៉ុន្តែទន្ទឹមគ្នានោះ Samsung អាចនឹងមិនមែនបញ្ចេញតែទូរសព្ទឆ្លាតជំនាន់ថ្មីប៉ុណ្ណោះទេ ពោលគឺអាចនឹងមានផលិតផលមួយចំនួនទៀតដូចជា កាសឥតខ្សែ Galaxy Buds Pro, Galaxy SmartTag / SmartTag+, Galaxy Active 2 ជម្រើសពណ៌ថ្មី, បន្ទះសាកថ្មឥតខ្សែ Wireless Charger ថ្មីៗចំនួន 2 ម៉ូឌែល ក៏ដូចជាអាចនឹងប្រកាសចេញស្បែកមុខថ្មី One UI 3.1 ផងដែរ។ សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់បន្ថែម ទាក់ទងនឹងផលិតផល ដែល Samsung គ្រោងនឹងប្រកាសចេញនោះ អ្នកទាំងអស់គ្នា អាចចុចត្រង់នេះបាន ដើម្បីទៅអានព័ត៌មានលម្អិត។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0