realme ទទួលបានពានរង្វាន់សរុបចំនួន 181 រង្វាន់ក្នុងឆ្នាំ 2020​
ដោយ​ ៖ សាន់នី | 6 ថ្ងៃមុន SHARE

 

realme ត្រូវបានគេស្គាល់ថាជាម៉ាកសញ្ញាបច្ចេកវិទ្យាពេញនិយម មានអាយុកាលវ័យក្មេងមួយ ស្មារតី “ហ៊ានឆ្ពោះទៅមុខ” ក៏ដូចជាយកចិត្តទុកដាក់ទៅលើផលិតផលដែលខ្លួនបានផ្តល់ជូនអ្នកប្រើប្រាស់ ថែមទៀតផង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ខាងក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ 2020 ដែលទើបកន្លងផុត បានមួយរយៈពេលខ្លីនេះ realme ទទួលបានពានរង្វាន់ជាច្រើនផ្នែក សរុបជាចំនួនដល់ 181 រង្វាន់។

realme បានអនុវត្តន៍គោលការណ៍សំខាន់របស់ខ្លួន ដើម្បីក្លាយជាអ្នកនាំមុខក្នុងវិស័យទូរសព្ទឆ្លាត និងឧបករណ៍ឆ្លាតវៃដទៃទៀត ជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន ផងដែរ។ លើសពីនេះ realme បានបំពាក់បច្ចេកវិទ្យាថ្មីៗ និងទំនើបទាន់សម័យ ទៅលើទូរសព្ទឆ្លាតរបស់ខ្លួន ជាមួយតម្លៃសមរម្យ ថែមទៀត។ ដូច្នេះហើយ បើយោងទៅតាមការបង្ហាញពី realme បានឲ្យដឹងថា ពានរង្វាន់ដែលក្រុមហ៊ុនរបស់ខ្លួន ទទួលបាន មានចំនួន 3 ផ្នែក ដូចខាងក្រោម៖

- ពានលើសាជីវកម្ម និង ម៉ាក ទទួលបានចំនួន 17 ពានរង្វាន់

- ពានលើផលិតផល ទទួលបានចំនួន 159 ពានរង្វាន់

- ពានលើរចនាបថ ទទួលបានចំនួន 5 ពានរង្វាន់

សម្រាប់ពានរង្វាន់ដែល realme ទទួលបានមកនេះ គឺដោយសារការឈរលើស្មារតី ហ៊ានឆ្ពោះទៅមុខ ហើយ realme នឹងបន្តបង្កើនផលិតផលដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីៗ និងទំនើបទាន់សម័យ ឲ្យកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រផលិតផលរបស់ខ្លួន ហើយ realme នៅតែជឿថា ផលិតផលរបស់ខ្លួន នឹងបន្តក្លាយជាចំណែកមួយ នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង