ទាំងនេះជាជម្រើសពណ៌របស់ទូរសព្ទឆ្លាត Huawei Y7a តម្លៃ 189 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 6 ថ្ងៃមុន SHARE

 

ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗមិនដូចគ្នា អ្នកខ្លះស្រឡាញ់ទូរសព្ទពណ៌ខ្មៅ ពណ៌បៃតង និងអ្នកខ្លះទៀតស្រឡាញ់ពណ៌មាស អាស្រ័យហេតុនេះ ទើបក្រុមហ៊ុន Huawei បានសម្រេចផលិតដាក់លក់ទូរសព្ទឆ្លាតមានច្រើនជម្រើសពណ៌។ ជាក់ស្តែងទូរសព្ទឆ្លាតស៊េរីថ្មី Huawei Y7a តម្លៃ $189 វាបានបង្ហាញខ្លួនមកជាមួយជម្រើសពណ៌ស្រស់ស្អាតចំនួន 3 ដោយក្នុងនោះមានដូចជាពណ៌ខ្មៅ ពណ៌បៃតង និងពណ៌មាស។ ក្រៅពីរចនាបថរូបរាងទាន់សម័យ ក៏ដូចជាជម្រើសពណ៌ស្រស់ស្អាតហើយ Huawei Y7a ក៏បានភ្ជាប់មកជាមួបថាមពលថ្មទំហំធំ 5,000mAh និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 22.5W ថែមទៀតផថា។

លើសពីនេះ Huawei Y7a ក៏បានបំពាក់មកជាមួយកាមេរ៉ាក្រោយ AI 4 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 48MP អាចថតរូបបានស្អាត និងច្បាស់ល្អ។ ជាមួយគ្នានេះដែរ វាក៏បានបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ ស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើ មានសមត្ថភាពថតរូបស៊ែលហ្វីបានស្អាត និងច្បាស់ល្អផងដែរ។ Huawei Y7a ក៏បានបំពាក់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ គួបផ្សំជាមួយបច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ ក៏ដូចជាមានអង្គផ្ទុកនិន្នន័យទំហំ 128GB អាចផ្ទុកឯកសារ រូបភាព វីដេអូ និងហ្គេមធំៗបានច្រើនផងដែរ។

បន្ថែមពីនេះ Huawei Y7a ក៏បានភ្ជាប់មកជាមួយកម្មវិធី Petal Map ងាយស្រួលកំណត់ទិសដៅក្នុងការធ្វើដំណើរ និង Huawei AppGallery សម្រាប់ស្វែងរក ក៏ដូចជាទាញយកកម្មវិធី និងហ្គេមល្បីៗជាច្រើនដោយឥតគិតថ្លៃផងដែរ។ សរុបមកវិញ Huawei Y7a ជ្រើសរើសពណ៌មាស ពណ៌បៃតង ឬ ពណ៌ខ្មៅ តម្លៃ $189 ជាជម្រើសល្អមួយសម្រាប់ប្រិយមិត្តដែលចង់បានទូរសព្ទឆ្លាតមួយដែលមានកាមេរ៉ាក្រោយ 4 គ្រាប់ កាមេរ៉ាមុខជាលេនទម្លុះអេក្រង់ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងមានតម្លៃសមរម្យ។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង