មកទល់ពេលនេះ យើងឃើញថា វត្តមានរបស់ Galaxy S21 Series កាន់តែខិតជិតក្នុងការបង្ហាញខ្លួនមែនទែនហើយ ជាក់ស្ដែង Samsung នឹងប្រកាសចេញវា នៅក្នុងថ្ងៃទី 14 ខែមករាតែម្ដង ដូច្នេះហើយ បានជាថ្មីៗនេះ យើងទទួលបានដំណឹងលេចធ្លាយពីវា ច្រើនលើកច្រើសារមែនទែន។ ដោយឡែក នៅក្នុងពេលនេះវិញ យើងទើបទទួលបានដំណឹងលេចធ្លាយថ្មីមួយទៀតហើយ ដោយបានបញ្ជាក់ពីតម្លៃរបស់វាវិញម្ដង និយាយឲ្យចំទៅ មានប្រភពគួរឲ្យទុកចិត្តមួយ បានបង្ហាញពីតម្លៃរបស់ Galaxy S21 Series គ្រប់ម៉ូឌែលតែម្ដង។
មិនខុសទេ បើតាមដំណឹងលេចធ្លាយ ដែលយើងទើបទទួលបានចុងក្រោយនេះ បានបង្ហាញឲ្យដឹងទាក់ទងនឹងតម្លៃ ដែល Samsung គ្រោងនឹងដាក់លក់ Galaxy S21 Series នៅក្នុងពេលខាងមុខនេះ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង និយាយឲ្យចំទៅ ប្រភពចេញពីរោងចក្រផ្ទាល់របស់ Samsung តែមិនបញ្ចេញឈ្មោះ បានអះអាងថា Galaxy S21 Series នឹងមានតម្លៃចាប់ផ្តើមពី 900 ដុល្លារឡើងទៅ។ ពិតណាស់នេះមានន័យថា Galaxy S21 និងមានតម្លៃចាប់ផ្តើមពី 900 ដុល្លារ សម្រាប់ទីផ្សារកូរ៉េខាងត្បូង ខណៈពេលដែល Galaxy S21+ វិញ ប្រភពដដែលខាងលើ បានបញ្ជាក់ថា អាចនឹងមានតម្លៃចាប់ផ្តើមពី 1,099 ដុល្លារឡើងទៅ និងចុងក្រោយសម្រាប់ម៉ូឌែល Galaxy S21 Ultra វិញ គឺគេប្រាប់ថា វាអាចនឹងមានតម្លៃចាប់ផ្តើមពី 1,299 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល ដែលមានអង្គផ្ទុក 256GB និងអាចលើសនេះ 100 ដុល្លារទៀត សម្រាប់ម៉ូឌែល 512GB។
គួរបញ្ជាក់ដែរថា នេះជាតម្លៃដែលគេអាចនឹងដាក់លក់ នៅក្នុងទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ មិនមែនសម្រាប់ទីផ្សារសកលនោះទេ ប៉ុន្តែចំពោះតម្លៃបែបនេះ នៅក្នុងប្រទេសកូរ៉ខាងត្បូង គេបញ្ជាក់ថា គឺជាតម្លៃមួយ ដែលទាបជាងតម្លៃត្រូវបាន Samsung ដាក់លក់ Galaxy S2០ Series កាលពីឆ្នាំមុន ដូច្នេះមានន័យថា សម្រាប់តម្លៃក្នុងទីផ្សារសាកលវិញ ក៏អាចនឹងទាបជាងមុនដូចគ្នា។ សូមរំឮកដែរថា លើកនេះ Samsung អាចនឹងមិនមានបែងចែកម៉ូឌែល 5G ទៅតាមតំបន់ទៀតនោះទេ និយាយឲ្យចំទៅ គ្រប់ Galaxy S21 Series ទាំងអស់ មិនថាលក់នៅទីផ្សារណាឡើយ គឺអាចនឹងគាំទ្រជាមួយ 5G បានគ្រប់ម៉ូឌែលតែម្ដង។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0