កាលពីម្សិលមួយថ្ងៃ Black Shark បានបង្ហើបឲ្យយើងបានដឹងពីលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ Black Shark 4។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់ខ្លួន លោក Luo Yuyu Zhou ត្រូវជានាយកប្រតិបត្តិរបស់ Black Shark បានបង្ហោះរូបភាព Screenshot មួយសន្លឹក ដែលបង្ហាញឲ្យយើងដឹងថា Black Shark 4 ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានដល់ទៅខ្ទង់ 788505 ឯណោះ។
ជាមួយគ្នានេះដែរ វាក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា មុនពេលធ្វើតេស្ត AnTuTu ទូរសព្ទហ្គេម Black Shark 4 មានសីតុណ្ហភាព 34.7 °C បន្ទាប់ពីបានធ្វើតេស្តរួចរហើយ វាមានសីតុណ្ហភាព 41.7 °C អញ្ចឹងមានន័យថា ក្នុងអំឡុងពេលធ្វើតេស្ត AnTuTu វាឡើងកំដៅតែ 7 °C ប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយ OPPO Find X3 ឃើញថា Black Shark 4 មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានច្រើនជាង OPPO Find X3 (771491 ពិន្ទុ)។ ជាងនេះទៅទៀត ប្រព័ន្ធកាត់បន្ថយកម្តៅរបស់ Black Shark 4 ក៏ធ្វើការបានប្រសើរជាងប្រព័ន្ធកាត់បន្ថយកម្តៅរបស់ Find X3 (អំឡុងពេលធ្វើតេស្ត AnTuTu វាឡើងកំដៅតែ 15.1 °C) ផងដែរ។ គួរបញ្ជាក់ផងថា លទ្ធផលទាំង 2 នេះ គឺបានមកពីការតស្តម៉ាស៊ីនគំរូ (Prototype) ដូច្នេះសម្រាប់លទ្ធផលរបស់ម៉ាស៊ីនផ្លូវការអាចនឹងមានការប្រែប្រួល។
លើសពីនេះ លោក Luo Yuyu Zhou ក៏បានបង្ហើបឲ្យយើងបានដឹងបន្ថែមទៀតថា ពួកគេកំពុងតែរកវីធីធ្វើយ៉ាងណាដើម្បីឲ្យ Black Shark 4 អាចទាញយកពិន្ទុសរុបពី AnTuTu ឲ្យបានដល់ខ្ទង់ 80 ម៉ឺន។ ក្រៅពីកម្លាំងម៉ាស៊ីនខ្លាំងហើយ Black Shark 4 ក៏នឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W ជាមួយសមត្ថភាពអាចសាកបញ្ចូលថាមពលថ្មទំហំ 4,500mAh របស់ Black Shark 4 ពី 0 ដល់ 100% ចំណាយពេលមិនដល់ 15 នាទី ថែមទៀតផង។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0