កាលពីក្នុងឆ្នាំ 2020 កន្លងទៅ យើងបានឃើញរួចហើយថា មានក្រុមហ៊ុនជាច្រើន បានចូលរួមនៅក្នុងទីផ្សារឈីប 5nm ជាក់ស្ដែងក្នុងនោះ គឺ Apple ចាប់ផ្តើមដើរមុនគេ ព្រោះថាគេបានប្រកាសចេញឈីប ដែលប្រើស្ថាបត្យកម្មថ្មីនោះដំបូងគេបង្អស់ ហើយបន្តបន្ទាប់ទៀត យើងក៏បានឃើញឈីបបង្គួរ Exynos របស់ Samsung ក៏បានប្រើប្រាស់ស្ថាបត្យកម្មស្រដៀងគ្នានោះ ខណៈពេលដែលចុងក្រោយ នៅក្នុងខែធ្នូជិតបញ្ចប់ឆ្នាំ Qualcomm ក៏សម្រេចបញ្ចេញឈីបកំពូល 5nm របស់ខ្លួនចេញមកដែរ។ មិនខុសទេ ការបោះជំហានថ្មី ពីសំណាក់ក្រុមហ៊ុនទាំងនេះ ធ្វើឲ្យទីផ្សារឈីប 5nm កំពុងតែមានកំណើនខ្ពស់មែនទែន។
បើយោងទៅតាម ការរំពឹងពីសំណាក់ក្រុមអ្នកព្យាករណ៍ Counterpoint Research បានឲ្យដឹងថា កាលពីឆ្នាំ 2020 គឺជាឆ្នាំល្អមួយ សម្រាប់ក្រុមហ៊ុនផលិតឈីប ហើយនៅក្នុងឆ្នាំ 2021 នេះវិញ គេរំពឹងថា ក្រុមហ៊ុនទាំងនោះ នឹងនៅតែបន្តការជោគជ័យរបស់ខ្លួនបន្ថែមទៀត។ យ៉ាងណាក៏ដោយ បើនិយាយទៅក្រុមហ៊ុនដែលនឹងឈានមុខគេ ក្នុងការប្រើប្រាស់ឈីប 5nm សម្រាប់ឆ្នាំ 2021 នេះវិញ គឺក្រុមអ្នកស្រាវជ្រាវខាងលើ បានរំពឹងថា Apple នឹងក្លាយជាក្រុមហ៊ុនដែលនាំមុខគេ ពោលគឺក្រុមហ៊ុននេះ នឹងមានចំណែកទីផ្សារសរុប ក្នុងចំណោមឈីប 5nm ទាំងអស់ ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារ ដល់ទៅជិតពាក់កណ្ដាលតែម្ដង ឬអាចនិយាយបានថា អាចនឹងមានដល់ទៅជិត 50% ឯណោះ។ ទន្ទឹមគ្នានោះដែរ Qualcomm ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមហ៊ុនបន្ទាប់ពី Apple ដែលឈរនៅលើគេ ក្នុងចំណែកទីផ្សារឈីបខាងលើ ពោលគឺក្រុមហ៊ុននេះ អាចនឹងមានចំណែកទីផ្សារប្រមាណជា 1 ភាគ 4 នៃចំណែកទីផ្សារសរុប ឬស្មើនឹង 25% ផងដែរ។
ចំណែកឯ Samsung ឯណោះ គឺត្រូវបានគេរំពឹងថា នឹងឈរនៅចំណាត់ថ្នាក់លេខ 3 នឹងឯង ដោយគេបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានដើរពីក្រោយ ឬយឺតជាង TSMC ដែលជាក្រុមហ៊ុនផលិតឈីបឲ្យ Apple ប្រហែលជា 6 ទៅ 9 ខែ ហើយគេក៏អាចនឹងទទួលបានចំណែកទីផ្សារនៃឈីប 5nm នោះខ្ទង់ 5%។
គួរបញ្ជាក់ដែរថា ដូចយើងបានដឹងស្រាប់ហើយ Apple កំពុងតែព្យាយាមក្នុងការពង្រីក ឲ្យគ្រប់ផលិតផលរបស់ខ្លួនទាំងអស់ ប្រើប្រាស់ឈីបថ្មីទំហំ 5nm របស់គេ ជាក់ស្ដែងសូម្បីនៅតែនៅលើកុំព្យូទ័រ Mac បច្ចុប្បន្ននេះ ក៏មានប្រើប្រាស់ឈីបនោះដែរ ពោលគឺ M1 នេះឯង ហេតុដូច្នេះ មិនសូវចម្លែកនោះទេ ដែលគេនឹងក្លាយជាក្រុមហ៊ុន នាំចេញឈីប 5nm ទៅកាន់ទីផ្សារច្រើនជាងគេ ហើយឆ្នាំនេះ យើងក៏រំពឹងដែរថា នឹងឃើញក្រុមហ៊ុនអាមេរិកខាងលើ ប្រើប្រាស់ស្ថាបត្យកម្ម 5nm កាន់តែប្រសើរជាងមុន នៅលើ iPhone ជំនាន់ក្រោយ និយាយឲ្យចំទៅគឺ ស្ថាបត្យកម្ម 5nm+ តែម្ដង។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0