របៀប Download រូបភាព / វីដេអូ ឬ Stories ពី Instagram សម្រាប់ iPhone និង iPad ដំណើរការដោយ iOS 14​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ក្រៅពី Facebook ហើយ យើងសង្កេតឃើញថា Instagram ក៏ទទួលបានការគាំទ្រមិនតិចនោះដែរ។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ បណ្តាញសង្គមដ៏ធំមួយនេះទទួលបានអ្នកប្រើប្រាស់ (Active User) រហូតដល់ទៅជាង 1 ពាន់លាន ហើយក្នុងចំណោមនោះដែរ ខ្ញុំជឿថាក៏មានប្រជាជនរបស់យើងផងដែរ ជាពិសេសគឺមិត្តយុវវ័យតែម្តង។ ដូចដែលយើងបានដឹងហើយថា អ្នកប្រើប្រាស់ Instagram ភាគច្រើនគឺចូលចិត្តបង្ហោះរូបភាព ឬវីដេអូដើម្បីជាការកម្សាន្ត ក៏ដូចជាចែកជូនឲ្យអ្នកប្រើប្រាស់ Instagram ដូចគ្នាបានឃើញផងដែរ។

ពាក់ព័ន្ធទៅនឹង Instagram នេះដែរ យើងក៏សង្កេតឃើញថា នៅមានប្រិយមិត្តមួយចំនួនមិនទាន់ចេះប្រើគេហទំព័រទី 3 (Third Party Website) ឬក៏កម្មវីធីជំនួយដើម្បី Download រូបភាព ឬក៏វីដេអូចេញពីបណ្តាញសង្គមមួយនេះនៅឡើយនោះទេ។ ហេតុដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តលើកយកពីរបៀប Download រូបភាព ឬវីដេអូពី Instagram ដោយប្រើកម្មវិធី Shortcuts នៅលើ iPhone / iPad (iOS / iPadOS 14) គួបផ្សំជាមួយ Shortcut ពីខាងក្រៅ (Third Party) បន្ថែម មកចែករំលែកជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹង។ សម្រាប់ប្រិយមិត្តដែលមិនទាន់មានកម្មវិធី Shortcuts ទេ អាចធ្វើការ Download យកតាមរយៈតំណរភ្ជាប់មួយនេះបាន Shortcuts

ជំហានទី 1 : ចុចបើកកម្មវិធី Shortcuts នៅលើ iPhone របស់អ្នក -> បន្ទាប់មក ចុចនៅលើសញ្ញា + ដើម្បីបង្កើត Shortcuts -> បន្ទាប់មកទៀត ចុចនៅលើពាក្យថា Add Action -> ជម្រើសពាក្យថា Apps។

ជំហានទី 2 : ជ្រើសរើសយក App Store -> Search App Store -> បន្ទាប់មកចុចនៅលើពាក្យថា Next -> បន្ទាប់មកទៀត ចុចនៅលើពាក្យថា Done។

ជំហានទី 3 : ចូលទៅក្នុង Settings នៅលើ iPhone របស់អ្នក -> អូសចុះក្រោមដើម្បីស្វែងរកកម្មវិធី Shortcuts -> បន្ទាប់មក ចុចបើកមុខងារ Allow Untrusted Shortcuts -> បន្ទាប់មកទៀត ចុចនៅលើពាក្យថា Allow -> រួចបញ្ចូលលេខសំងាត់ iPhone របស់អ្នក។

ជំហានទី 4 : ចុចនៅលើតំណរភ្ជាប់មួយនេះ Instagram Download -> បន្ទាប់មក ចុចនៅលើពាក្យថា Get Shortcuts -> អូសចុះក្រោមបង្អស់ -> បន្ទាប់មកទៀត ចុះនៅលើពាក្យ Add Untrusted Shortcut -> រួចចុច Done។

ជំហានទី 5 : បន្ទាប់ពីទទួលបាន Shortcut ថ្មី (Instagram Download) ហើយ -> ចុចបើកកម្មវិធី Instagram ហើយស្វែងរករូបភាព ឬក៏វីដេអូណាមួយដែលអ្នកចង់ Download -> បន្ទាប់មក ចុចនៅលើសញ្ញាចុច 3 (…) ដែលស្ថិតនៅលើរូបភាព ឬក៏វីដេអូមួយនោះ -> ជម្រើសពាក្យថា Share to… -> បន្ទាប់មកទៀត រួចចុចនៅលើពាក្យថា Instagram Download -> រួចចុចនៅលើពាក្យថា OK -> OK -> OK ជាការស្រេច។ ជាចុងក្រោយ សូមចូលទៅក្នុងកម្មវិធី Photos នៅលើ iPhone ដើម្បីស្វែករករូបភាព ឬវីដេអូដែលអ្នកបាន Download។

គួរបញ្ជាក់ផងថា ដើម្បីអាច Download រូបភាព ឬវីដេអូ (Private) តម្រូវឲ្យយើងប្រើប្រាស់ Instagram តាមរយៈកម្មវិធី Safari។ ព្រោះថាយើងមិនអាច Download រូបភាព ឬវីដេអូ (Private) តាមរយៈកម្មវិធី Instagram នៅលើ iPhone ដោយផ្ទាល់បាននោះទេ។ អ្វីដែលពិសេសនោះគឺថាតាមរយៈការប្រើប្រាស់ Instagram នៅលើកម្មវិធី Safari យើងអាច Download Stories របស់ Instagram បានថែមទៀតផង។ ខាងក្រោមនេះជារបៀបទាញយករូបភាព / វីដេអូ (Private) ឬ Stories តាមរយៈការប្រើប្រាស់ Instagram នៅលើកម្មវិធី Safari។

បើកគេហទំព័រ Instagram.Com តាមរយៈកម្មវិធី Safari -> បន្ទាប់មក Login ចូលទៅកាន់គណនី Instagram របស់អ្នក -> បន្ទាប់មកទៀត ស្វែងរករូបភាព / វីដេអូ ឬ Stories ណាមួយដែលអ្នកចង់ Download -> រួចចុចនៅត្រង់សញ្ញា Share ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោម -> រួចចុចនៅលើពាក្យថា Instagram Download ជាការស្រេច។

អញ្ចឹងសរុបមកវិញ នេះជារបៀប Download រូបភាព ឬវីដេអូពី Instagram ដោយប្រើកម្មវិធី Shortcuts នៅលើ iPhone និង iPads ហើយខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងអាចជួយឲ្យប្រិយមិត្តមួយចំនួនចេះ Download រូបភាព / វីដេអូ ឬ Stories ពី Instagram ដោយខ្លួនឯងបាន។ ជាចុងក្រោយ សូមកុំភ្លេចចែករំលែកព័ត៌មានមួយនេះទៅឲ្យមនុស្សដែលអ្នកទាំងអស់គ្នាបានស្គាល់ដើម្បីឲ្យពួកគេបានដឹងផង។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង