មនុស្សភាគច្រើននៅស្ទើរតែមិនជឿឡើយថា ហ្គេមដែលដាក់ឲ្យលេងដំបូង តាំងពីអំឡុងឆ្នាំ 2018 គឺអាចទទួលបានភាពជោគជ័យខ្លាំងនៅក្នុងឆ្នាំ 2020 ឡើយ ព្រមទាំងនៅមានអ្នកលេងជាប្រចាំ រហូតមកដល់សព្វថ្ងៃនេះ។ ការដកស្រង់ទិន្នន័យថ្មីដោយ Apptopia បានចង្អុលបង្ហាញឲ្យឃើញថា Among Us ជាហ្គេមដែលមានអ្នកទាញយកច្រើនបំផុត ទូទាំងពិភពលោក កាលពីឆ្នាំ 2020 កន្លងទៅនេះ ហើយអាចយកឈ្នះហ្គេម PUBG Mobile បានថែមទៀតផង។
ស្របនឹងពេលដែល នៅសហរដ្ឋអាមេរិកតែឯង ហ្គេម Among Us មានអ្នកទាញយកទៅលេងសរុបក្នុងឆ្នាំ 2020 ចំនួនខ្ទង់ 41 លានដង រីឯនៅទូទាំងពិភពលោក គឺមានចំនួនសរុបយ៉ាងច្រើនដល់ទៅខ្ទង់ 264 លានដងឯណោះ។ បើទោះបីជាហ្គេម Among Us ត្រូវបានគេទាញយកមកលេងច្រើនបំផុតក្ដី ដោយឡែក ហ្គេម PUBG Mobile វិញទេ ដែលជាអ្នករកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ 2020 ជាមួយទឹកប្រាក់សរុបខ្ទង់ 1.1 ពាន់លានដុល្លារ ពីអ្នកលេងជុំវិញពិភពលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀត នោះគឺថាហ្គេម Subway Surfers បានជាប់លំដាប់ថ្នាក់លេខ 2 ក៏ជាហ្គេមដែលមានអ្នកទាញយកច្រើននៅក្នុងឆ្នាំ 2020 ដោយមានចំនួនសរុបខ្ទង់ 227 លានដងផងដែរ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការត្រួតពិនិត្យមើល លើហ្គេមកំពូលៗដទៃទៀត ដែលទទួលបានប្រជាប្រិយភាពខ្លាំងទាំង 10 នៅរូបភាពខាងក្រោមនេះបាន។
***អ្នកទាញយកច្រើនជាងគេ៖
***រកប្រាក់ចំណូលបានច្រើនជាងគេ៖
នាពេលឆាប់ៗខាងមុខនេះ Map ថ្មីឈ្មោះថា The Airship របស់ហ្គេម Among Us នឹងដាក់ឲ្យលេងជាផ្លូវការហើយ ដោយវាស្ថិតនៅលើយន្ដហោះពិសេស ជាមួយនឹងកិច្ចការត្រូវធ្វើថ្មីៗជាច្រើន (Tasks) ក៏ដូចជាទទួលបានសិទ្ធិក្នុងការជ្រើសរើស ទីតាំងចាប់ផ្ដើមដំបូង ជាដើម។ អ៊ីចឹង តើប្រិយមិត្តអ្នកអានធ្លាប់សាកលេងហ្គេម Among Us ហើយឬនៅទេ? តើយល់យ៉ាងណាដែរ ចំពោះហ្គេមដែលមានលក្ខណៈខុសប្លែកគេមួយនេះ?
Facebook កំពុងត្រៀមនាំ Apple ឡើងតុលាការ ព្រោះតែមុខងារសុវត្ថិភាពថ្មីនៅលើ iOS 14
ដោយ ៖ ឡេង | 4 សប្តាហ៍មុន |ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |