នាពេលថ្មីៗនេះ គណនីផ្លូវការ Twitter របស់លោក Donald Trump ដែលមានឈ្មោះថា @realDonaldTrump ត្រូវបានគេ Ban ជាអចិន្ត្រៃយ៍ ក្រោយពីគាត់បានបង្ហោះសារចំនួន 2 ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ច្បាប់ របស់ប្រព័ន្ធបណ្ដាញសង្គម ដ៏ល្បីល្បាញមួយនេះ។ ចំពោះការហាមឃាត់ (Ban) ទៅលើលោក Donald Trump ក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែនៅលើមួយគណនីឡើយ ដូច្នេះហើយ ប្រសិនបើគាត់ព្យាយាមបង្កើតគណនីថ្មី នោះក្រុមការងារ Twitter នឹងធ្វើការហាមឃាត់ជាបន្ដបន្ទាប់ ថែមទៀតផង។
ការធ្វើកុបកម្ម និងការបះបោរនៅឯសហរដ្ឋអាមេរិក ទើបកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះទេ ដោយលោក Donald Trump ហាក់បីដូចជា នៅតែទាន់ដាច់ចិត្តទទួលយកបរាជ័យ ព្រមទាំងបានបង្ហោះសារលើ Twitter ចង់ជំរុញឲ្យអ្នកគាំទ្ររបស់គាត់ចាប់ផ្ដើមតវ៉ា ជាដើម។ ដោយសារតែសារបង្ហោះទាំងនោះ ទើបអាចកើតឡើងជាហានិភ័យ តាមរយៈការញុះញង់ ឲ្យមានអំពើហឹង្សាថែមទៀត ហើយក្រុមការងារ Twitter ក៏សម្រេចចិត្តហាមឃាត់ (Ban) គណនីរបស់គាត់ជាអចិន្ត្រៃយ៍តែម្ដងទៅ។ ចំណែកឯក្រុមការងារ Twitter ចំនួនខ្ទង់ 300 នាក់ផ្ទាល់ ក៏ទើបតែបានចុះលិខិតស្នើសុំឲ្យ Ban គណនីរបស់លោក Donald Trump ក្រោយពីព្រឹត្តិការណ៍ក្នុងថ្ងៃទី 6 ខែមករា ឆ្នាំ 2021 កន្លងទៅ នៅឯ Washington, D.C សហរដ្ឋអាមេរិក និងគេបានសង្ស័យថា មានរូបគាត់នៅពីក្រោយខ្នង ផងដែរ។
សូម្បីតែ Facebook និង Reddit ក៏បានប្រើប្រាស់វិធីសាស្រ្ត ប្រហាក់ប្រហែលគ្នានេះដែរ ដើម្បីកុំឲ្យលោក Donald Trump បង្ហោះសារដែលខុសពីការពិត និងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ តទៅថ្ងៃខាងមុខៗទៀត។ គួររំលឹកផងថា ទោះបីជាគាត់បង្កើតគណនីថ្មីយ៉ាងណាក្ដី ប៉ុន្ដែរៀងរាល់ពេលដែលក្រុមការងារ Twitter ចាប់ដឹងថាជាគាត់ពិតមែន នោះពួកគេនឹងធ្វើការហាមឃាត់ (Ban) ដដែល។
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |