ហ្គេម LoL: Wild Rift នឹងបញ្ចេញកំណែអាប់ដេតធំថ្មី Patch Notes 2.0 ក្នុងពេលឆាប់ៗខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កំណែអាប់ដេតធំដំបូងប្រចាំឆ្នាំ 2021 សម្រាប់ហ្គេម League of Legends: Wild Rift នឹងបញ្ចេញឲ្យអ្នកលេងទាំងអស់ នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយមានរួមមកជាមួយបញ្ជី Patch Notes 2.0 ដើម្បីដាក់បង្ហាញឲ្យដឹងអំពី ការបន្ថែមជូនថ្មីៗដូចជា Champions ថ្មីៗ, មុខងារថ្មីៗ និង Skin ថ្មីៗទៀត។ គួរបញ្ជាក់ផងថា រដូវកាលទី 1 (Season 1) នឹងចាប់ផ្ដើមនៅថ្ងៃទី 8 ខែមករា ឆ្នាំ 2021 ខាងមុខនេះដែរ ដូច្នេះហើយវាមានន័យថា រដូវកាលទី 0 (Season 0) ក្នុងពេលបច្ចុប្បន្ននេះ ក៏នឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតហើយ។

ចំពោះ Champions ដែលគ្រោងនឹងបន្ថែមឲ្យថ្មីៗ នៅលើកំណែអាប់ដេតធំខាងមុខនេះ គឺរួមមានបញ្ចូលទាំង Corki, Kennen, Tristana, Lulu និងជាពិសេស Teemo ថែមទៀតផង ដើម្បីឲ្យអ្នកលេងទាំងអស់ ទទួលបានបទពិសោធន៍កាន់តែប្លែក ជាមួយនឹងតួអង្គលេង Champions ទាំងអស់នេះ។ ប្រសិនបើផ្នែកមុខងារបន្ថែមថ្មីៗវិញ នោះគឺជាមុខងារ Party Finder (ស្វែងរក ឬបង្កើត Party ដើម្បីឲ្យអ្នកលេងដទៃទៀត ធ្វើការចូលរួមលេងជាសាធារណៈបាន)។ ចំណែកឯសញ្ញាបង្ហាញពីសេវាអ៊ីនធើណេត (Latency Indicator) ត្រូវបានផ្លាស់ប្ដូរទៅជាពាក្យថា "WI-FI ឬ 4G" វិញ ហើយពួកគេក៏បានបន្ថែមប៊ូតុង Social Sharing ដើម្បីឲ្យអ្នកលេងងាយស្រួល ចែករំលែក (Share) លទ្ធផលបញ្ចប់ហ្គេមនីមួយៗ ទៅកាន់ប្រព័ន្ធបណ្ដាញសង្គម។

លើសពីនេះ អ្នកលេងទាំងអស់ ក៏អាចសំញ៉ែងដាក់សត្រូវរបស់ខ្លួន តាមរយៈការបញ្ចេញសញ្ញា Champion Mastery នៃកម្រិត Level របស់ Champions នីមួយៗ ដូចនៅលើហ្គេមកុំព្យូទ័រអ៊ីចឹង។ សម្រាប់អ្នកចូលចិត្តជាវ Skin ឲ្យ Champions ដែលពួកគេពេញចិត្ត ក្រុមហ៊ុន Riot Games ក៏បានសម្រេចចិត្តបន្ថែម Skin ថ្មីៗ ទុកឲ្យជាវបន្ដបន្ទាប់ទៀត ដោយពួកវាមានដូចជា Sad Robot Amumu, Urfrider Corki, Arcade Corki, Star Guardian Janna, Star Guardian Jinx, Arctic Ops Kennen, Star Guardian Lulu, Dragon Trainer Lulu, Star Guardian Lux, Cottontail Teemo, Guerilla Tristana, Arclight Varus, Little Devil Teemo, Little Demon Tristana, Wicked Lulu, Super Kennen និង Star Guardian Ezreal ផងដែរ។

***ដើម្បីចូលទៅអានបញ្ជី Patch Notes 2.0 ពេញលេញនៅលើវេបសាយផ្លូវការ Wild Rift សូមចុចទីនេះ

នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ រដូវកាលទី 1 នៅលើហ្គេម League of Legends: Wild Rift នឹងត្រូវបានមកដល់ ព្រមទាំងទទួលបាន Champions ថ្មីៗចំនួន 5 បន្ថែមទៀត ដោយរៀងរាល់អ្នកលេងដែលកំពុងស្ថិតនៅ Ranked លំដាប់ថ្នាក់ Gold ឡើងទៅ នឹងទទួលបាន Skin ឈ្មោះថា Glorious Tryndamere ជាកាដូពិសេស។ កាលពីពេលព្រឹកថ្ងៃទី 5 ខែមករា ឆ្នាំ 2021 នេះ ហ្គេម League of Legends: Wild Rift ក៏បានបញ្ចេញកំណែអាប់ដេតថ្មីមួយ ដើម្បីចូលមកជួសជុលកំហុសពីមុនៗ ក៏ដូចជារៀបចំទុកមុន សម្រាប់បញ្ចេញកំណែអាប់ដេតធំនេះតែម្ដង។

ដោយ​ ៖ Wild Rift
អត្ថបទទាក់ទង