ជាការពិតណាស់ ដោយសារតែវីរុសកូវីដ-19 នៅកំពុងតែរីករាលដាល ទូទាំងពិភពលោកដដែល ទើបធ្វើឲ្យប្រជាជននៅក្នុងប្រទេសមួយចំនួន មិនអាចជួបជុំក្រុមគ្រួសាររបស់ពួកគេបានទេ គឺមានតែវិធីសាស្រ្ដទំនាក់ទំនង តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ ហេតុដូច្នេះហើយ កម្មវិធីផ្ញើសារដ៏ល្បីល្បាញ WhatsApp ប្រទះឃើញទទួលបានចំនួនខលសរុបរហូតដល់ទៅខ្ទង់ 1.4 ពាន់លានដងឯណោះ នៅក្នុងអំឡុងថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។
បើយោងតាមសេចក្ដីប្រកាសជាផ្លូវការដោយ Facebook បានបញ្ជាក់ឲ្យដឹងថា ទាំងអស់នោះគឺជាចំនួនបូករួមទាំង ការខលជាសំឡេង និងការខលជាវីដេអូ ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដែលមានចំនួនខលច្រើនបំផុត ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ហើយមិនធ្លាប់កើតឡើងពីមុនមក សម្រាប់ WhatsApp នោះទេ។ ប្រសិនបើធ្វើការប្រៀបធៀបទៅឆ្នាំមុន និងនៅក្នុងថ្ងៃចូលឆ្នាំសកលដូចគ្នានេះ គឺមានចំនួនកើនឡើងប្រមាណខ្ទង់ 50% គួរសមដែរ ដោយសារតែ មានមនុស្សនៅឆ្ងាយពីគ្នាច្រើនជាងមុន។
លើសពីនេះ Facebook ក៏បានលើកឡើងមកថា អ្នកប្រើប្រាស់មុខងារ Instagram Live និង Facebook Live ដើម្បីធ្វើការផ្សាយបន្ដផ្ទាល់នៅក្នុងថ្ងៃពិសេសនោះ គឺមានចំនួនច្រើនជាង 55 លានគណនីផងដែរ។ ចំណែកឯមុខ AR Effects ដែលពេញនិយមជាងគេនៅលើ Messenger ក្នុងខណៈពេលចូលឆ្នាំថ្មីនេះ គឺបានទៅលើរូប 2020 Fireworks តែម្ដង។
ទោះបីជាប្រទេសយើងមិនសូវជា មានចំនួនអ្នកឆ្លងវីរុសកូវីដ-19 ច្រើនក៏ពិតមែន ប៉ុន្ដែប្រទេសផ្សេងៗដទៃទៀត នៅបន្ដកើនឡើងឥតឈប់ឈរដដែល ហាក់បីដូចជា តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម។ យ៉ាងណាក៏ដោយ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ អាចនឹងចាប់ផ្ដើមធ្លាក់ចុះវិញ ក្រោយពីវ៉ាក់សាំងការពារវីរុសនេះ បានចាប់ផ្ដើមចែកចាយកាន់តែធំទូលាយទៅៗ ជាក់ជាមិនខានទេ។
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |