កាលពីម្សិលមិញ យើងបានចុះផ្សាយព័ត៌មានមួយនិយាយពាក់ព័ន្ធទៅនឹង Caviar ត្រៀមនឹងបញ្ចេញលក់កាសក្តោបត្រចៀក AirPods Max ច្នៃស្រោបលាយជាមួយមាសសុទ្ធ ជាមួយតម្លៃដាក់លក់ដល់ទៅ 108,000 ដុល្លារ ហើយវានឹងត្រូដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2021 ខាងមុខនេះ។ ស្របពេលនោះដែរ យើងសង្កេតឃើញថា មានប្រិយមិត្តមួយចំនួនបានលើកឡើងថា វាពិតជាមានតម្លៃថ្លៃមែនទែន ដែលតម្លៃនេះអាចយកទៅទិញគ្រឿងអេឡិចត្រូនិចផ្សេងៗបានច្រើន ហើយនៅសល់លុយទុកធ្វើអ្វីផ្សេងបានទៀត។
ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Caviar បានធ្វើឲ្យយើងដឹងថា ក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ប្រទេសរុស្សីមួយនេះ ក៏គ្រោងនឹងបញ្ចេញលក់ម៉ាស៊ីនហ្គេម PlayStation 5 ប្រភេទ Limited Edition ដែលមានឈ្មោះហៅថា PlayStation 5 Golden Rock ផងដែរ។ តាមរយៈការសរសេរបញ្ជាក់របស់ Caviar ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា PlayStation 5 Golden Rock ត្រូវបានយកមាសសន្លឹក (8 សន្លឹក) ទៅធ្វើឡើង ហើយបើគិតជាទម្ងន់សាច់មាសវិញ វាមានទម្ងន់ប្រហែល 20 គីឡូក្រាមឯណោះ។ លើសពីនេះ បើផ្អែកទៅតាមរូបភាពរបស់ PlayStation 5 Golden Rock ក៏បានធ្វើឲ្យយើងដឹងបន្ថែមទៀតថា មាសភាគច្រើនត្រូវបានយកទៅធ្វើជាបន្ទះទាំងសងខាងរបស់ PlayStation 5 និង TouchPad របស់ DualSense ខណៈផ្នែកផ្សេងទៀតនៃដៃបញ្ជា DualSense ត្រូវបានស្រោបដោយស្បែកក្រពើសុទ្ធតែម្តង។
សម្រាប់ពេលបច្ចុប្បន្ននេះ Caviar មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងថា PlayStation 5 Golden Rock នឹងត្រូវដាក់លក់ក្នុងតម្លៃប៉ុន្មាននោះទេ។ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានតម្លៃដល់ទៅជាង 90 ម៉ឺនឯណោះ ព្រោះខណៈពេលនេះ បើគិតទៅតាមទីផ្សារសហរដ្ឋអាមេរិក មាស 1Kg មានតម្លៃខ្ទង់ប្រហែលជា 45,222 ដុល្លារ។ សម្រាប់គំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាមិនខុសពី AirPods Max ច្នៃស្រោបលាយជាមួយមាសសុទ្ធនោះទេ ដោយម៉ាស៊ីនហ្គេម PlayStation 5 Golden Rock នេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលមានលុយច្រើន ហើយចង់បានរបស់ដែលមានតម្លៃសាកសមនឹងកិត្តិយស ក៏ដូចជាចង់បង្ហាញពីភាពថ្លៃថ្នូររបស់ពួកគេផងដែរ។
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |