ហាក់បីដូចជា ពាក្យចចាមអារ៉ាម កាលពីមួយរយៈមុនពិតមែន ដោយក្រុមហ៊ុន CD Projekt ត្រូវបានវិនិយោគិន ទៅលើហ្គេម Cyberpunk 2077 សម្រេចចិត្តដាក់ពាក្យបណ្ដឹង ដោយសារតែ ហ្គេមមានបញ្ហាច្រើនពេក នៅពេលដែលដាក់បញ្ចេញឲ្យលេង ទើបធ្វើឲ្យភាគហ៊ុនរបស់ពួកគេធ្លាក់ចុះ។ ជាការពិតណាស់ CD Projekt បានផ្សព្វផ្សាយហ្គេម Cyberpunk 2077 ឲ្យទាក់ទាញមនុស្សបានយ៉ាងច្រើន ទូទាំងពិភពលោក យ៉ាងណាក៏ដោយ ស្របនឹងពេលដែលដាក់ឲ្យលេងជាផ្លូវការ គឺបានធ្វើឲ្យខកចិត្តអ្នកលេង ក៏មិនតិចនោះដែរ។
វិនិយោគិន Andrew Trampe បានដាក់ពាក្យបណ្ដឹងនៅតុលាការ នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក និងជាតំណាងទៅឲ្យវិនិយោគិនផ្សេងៗទៀតផង ដោយបានចោទប្រកាន់ទៅឲ្យក្រុមហ៊ុន CD Projekt ថា ហ្គេម Cyberpunk 2077 មិនអាចធ្វើការលេងបាន នៅលើម៉ាស៊ីនហ្គេម PlayStation 4/Xbox One ព្រោះតែមានកំហុសច្រើនពេក។ បន្ទាប់ពីហ្គេមកំពុងតែទទួលរងការរិះគន់ ពីការបញ្ចេញមតិតាមអ៊ីនធើណេតរួចមក ក៏មានការដកចេញពី PlayStation Store ដោយ Sony ផ្ទាល់តែម្ដង នឹងបានធ្វើឲ្យស្ថានភាពកាន់តែលំបាក ទៅដល់ក្រុមការងារ CD Projekt ទាំងអស់។ ការផ្ដល់ជូនប្រាក់វិញ ទៅឲ្យអ្នកដែលបានជាវលេង ហើយមិនពេញចិត្តនឹងហ្គេមថ្មីមួយនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ លុះត្រាតែពួកគេអាចជួសជុល រាល់កំហុសទាំងនោះអស់ហើយ។
***ដើម្បីចូលទៅអានការសង្ខេបលើពាក្យបណ្ដឹងទៅកាន់ CD Projekt សូមចុចទីនេះ
បើទោះបីជានាពេលថ្មីៗនេះ ហ្គេម Cyberpunk 2077 អាចលក់ដាច់បានដល់ទៅខ្ទង់ 13 លានច្បាប់ចម្លងក៏ពិតមែន ប៉ុន្ដែ CD Projekt អាចឈានដល់ខាតបង់ប្រាក់ខ្ទង់ 1 ពាន់លានដុល្លារឯណោះ ដើម្បីជួសជុល និងដោះស្រាយបញ្ហាបាន ដែលកំពុងកើតមានឡើង។ គួរបញ្ជាក់ផងថា នេះគឺជាពាក្យបណ្ដឹងដំបូងទៅកាន់ CD Projekt ទាក់ទងទៅនឹងបញ្ហារបស់ហ្គេម Cyberpunk 2077 ដោយត្រូវបានគេរំពឹងទុកថា នឹងមានការប្ដឹងបន្ដបន្ទាប់ទៀត នៅក្នុងពេលខាងមុខ។
ទីបំផុត Apple និងក្រុមហ៊ុនប្រើប្រាស់ Logo រូបផ្លែសារី បានដោះស្រាយគ្នាដាច់ស្រេចហើយ
ដោយ ៖ ឡេង | 2 សប្តាហ៍មុន |Elon Musk ប្រាប់ថា សេវាកម្មអ៊ីនធឺណេតផ្តល់ដោយផ្កាយរណប Starlink របស់ SpaceX មានអ្នកប្រើជាង 10,000 នាក់ហើយ
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |SpaceX បានបង្ហោះសាកល្បងយានអវកាស Starship SN9 ជាថ្មីម្ដងទៀត ដោយនៅតែផ្ទុះក្នុងពេលចុះចតដដែល
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន |