នេះជាតម្រូវការ Hardware របស់កុំព្យូទ័រដែលអាចលេងហ្គេម Cyberpunk 2077 បាន​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

បើគិតចាប់ពីនៅសល់រយៈពេលប្រហែលជា 2 ជាងសប្តាហ៍ទៀតប៉ុណ្ណោះ ហ្គេមដ៏ល្បីឈ្មោះ Cyberpunk 2077 នឹងត្រូវដាក់លក់ជាផ្លូវការហើយ ស្របពេលនេះដែរ កាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន CD Projekt Red បានបង្ហោះរូបភាពមួយសន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងពីតម្រូវការ Hardware របស់កុំព្យូទ័រដែលអាចលេងហ្គេម Cyberpunk 2077 បាន។

ដើម្បីអាចលេងហ្គេម Cyberpunk 2077 ក្នុងកម្រិត 1080P ជាមួយ Setting Low តម្រូវឲ្យកុំព្យូទ័ររបស់យើងយ៉ាងហោចណាស់ប្រើប្រាស់ CPU Intel Core i5-3570K ឬ AMD FX-8310 ជាមួយ RAM ទំហំ 8GB និង GPU GTX 780 ឬ Radeon RX 470 ដែលមាន VRAM 3GB ក៏ដូចជាអង្គផ្ទុកទិន្នន័យ SSD ទំហំ 70GB ឡើងទៅផងដែរ។ ដើម្បីអាចលេងហ្គេម Cyberpunk 2077 ក្នុងកម្រិត 1080P ជាមួយ Setting High តម្រូវឲ្យកុំព្យូទ័ររបស់យើងប្រើប្រាស់ CPU Intel Core i7-4790 ឬ AMD Ryzen 3 3200G ជាមួយ RAM ទំហំ 12GB និង GPU GTX 1060 / 1660 Super ឬ Radeon RX 590 ដែលមាន VRAM 6GB ក៏ដូចជាអង្គផ្ទុកទិន្នន័យ SSD ទំហំ 70GB ឡើងទៅផងដែរ។ ដើម្បីអាចលេងហ្គេម Cyberpunk 2077 ក្នុងកម្រិត 2K ជាមួយ Setting Ultra តម្រូវឲ្យកុំព្យូទ័ររបស់យើងប្រើប្រាស់ CPU Intel Core i7-4790 ឬ AMD Ryzen 3 3200G ជាមួយ RAM ទំហំ 12GB និង GPU RTX 2060 ឬ Radeon RX 5700 XT ដែលមាន VRAM 6GB ក៏ដូចជាអង្គផ្ទុកទិន្នន័យ SSD ទំហំ 70GB ឡើងទៅផងដែរ។

ហើយដើម្បីអាចលេងហ្គេម Cyberpunk 2077 ក្នុងកម្រិត 4K ជាមួយ Setting Ultra តម្រូវឲ្យកុំព្យូទ័ររបស់យើងប្រើប្រាស់ CPU Intel Core i7-4790 ឬ AMD Ryzen 3 3200G ជាមួយ RAM ទំហំ 16GB និង GPU RTX 2080S / RTX 3070 ឬ Radeon RX 6800 XT ដែលមាន VRAM 8GB ក៏ដូចជាអង្គផ្ទុកទិន្នន័យ SSD ទំហំ 70GB ឡើងទៅផងដែរ។ គួរបញ្ជាក់ផងថា សម្រាប់តម្រូវការ Hardware ដែលបានរៀបរាប់ពីខាងលើនេះ CD Projekt Red មិនបានបញ្ជាក់ឲ្យយើងដឹងថា តើហ្គេម Cyberpunk 2077 នឹងអាចរត់ក្នុងល្បឿន Frame Rate ប៉ុន្មាននោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ដោយ​ ៖ CD Projekt Red
អត្ថបទទាក់ទង