ហាង Sokly Phone Shop ចាប់ផ្តើមបើកឲ្យកុម្ម៉ង់ទិញ iPhone 12, 12 Mini និង iPhone 12 Pro Max ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

បន្ទាប់ពី Apple បានចាប់ផ្តើមដាក់លក់ទូរសព្ទឆ្លាតកំពូលជំនាន់ថ្មីរបស់ខ្លួនរួចមក ពេលនេះបណ្តាហាងនានា នៅក្នុងស្រុកយើង ចាប់ផ្តើមបើកឲ្យធ្វើការកុម្ម៉ង់ទិញដែរហើយ ជាក់ស្ដែងដូចជាហាង Sokly Phone Shop អញ្ចឹង ពេលនេះគេបានដាក់ឲ្យអ្នកដែលមានចំណាប់អារម្មណ៍ ធ្វើការកុម្ម៉ង់ទិញ iPhone 12, 12 Mini និង iPhone 12 Pro Max បានហើយ។ សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទិញ ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដែរ ជាក់ស្ដែងគឺពួកគេនឹងទទួលបាន ការថែមជូនពិសេសបន្ថែមទៀត ជាក់ស្ដែងដូចជា ដុំសាក និងបន្ទះសាក MagSafe ជាដើម។

ជាការពិតណាស់ អតិថិជនដែលមានចំណាប់អារម្មណ៍ អាចទៅធ្វើការកុម្ម៉ង់ទិញ iPhone 12, 12 Mini និង iPhone 12 Pro Max បាននៅហាង Sokly Phone Shop ចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 26 ខែវិច្ឆិកានេះ ហើយសម្រាប់ការកុម្ម៉ង់ទិញ នៅក្នុងអំឡុងថ្ងៃ ដែលបានកំណត់នោះ អ្នកទិញនឹងទទួលបានការថែមជូនដូចជា សម្រាប់អ្នកកុម្ម៉ង់ទិញ iPhone 12 និង 12 Mini នឹងទទួលបាន ក្បាលសាក USB-C កម្លាំង 20W ជាមួយនឹងបន្ទះសាក MagSafe ខណៈពេលដែលអ្នកកុម្ម៉ង់ទិញ iPhone 12 Pro Max វិញ គឺនឹងទទួលបាន ក្បាលសាក USB-C កម្លាំង 20W មួយផងដែរ។ ខាងក្រោមនេះ ជាតម្លៃដែលដាក់ឲ្យកុម្ម៉ង់ទិញ ទៅតាមជម្រើសនីមួយៗរបស់ iPhone 12, 12 Mini និង iPhone 12 Pro Max:

+សម្រាប់ iPhone 12 Mini

• ម៉ូឌែលមានអង្គផ្ទុក 64GB មានតម្លៃ 869 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 128GB មានតម្លៃ 929 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 256GB មានតម្លៃ 1,059 ដុល្លារ

+សម្រាប់ iPhone 12

• ម៉ូឌែលមានអង្គផ្ទុក 64GB មានតម្លៃ 979 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 128GB មានតម្លៃ 1,039 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 256GB មានតម្លៃ 1,169 ដុល្លារ

+ចុងក្រោយសម្រាប់ iPhone 12 Pro Max

• ម៉ូឌែលមានអង្គផ្ទុក 128GB មានតម្លៃ 1,368 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 256GB មានតម្លៃ 1,499 ដុល្លារ

• ម៉ូឌែលមានអង្គផ្ទុក 512GB មានតម្លៃ 1,788 ដុល្លារ។

គួរបញ្ជាក់ដែរថា អ្នកទិញ iPhone ជំនាន់ថ្មីទាំង 3 ម៉ូឌែលខាងលើនេះ នៅហាង Sokly Phone Shop ក៏នឹងទទួលបាន Screen ការពារ ជាមួយនឹងស្រោបការពារបន្ថែមមកដូចគ្នាដែរ។ និយាយរួមមកវិញ នៅក្នុងពេលនេះ អ្នកដែលមានចំណាប់អារម្មណ៍ អាចទៅធ្វើការកុម្ម៉ង់ទិញ iPhone 12 Series នៅហាង Sokly Phone Shop បាន ដែលមានតម្លៃទៅតាមបែងចែក ដូចបានរៀបរាប់នៅខាងលើ ហើយសម្រាប់ការកុម្ម៉ង់ទិញ នៅក្នុងអំឡុងពេលពីថ្ងៃទី 20 ដល់ថ្ងៃទី 26 វិច្ឆិកានេះ នឹងទទួលបានការថែមជូនពិសេស ដូចបានបញ្ជាក់នៅខាងដើម រួចមកហើយអញ្ចឹង។

ដោយ​ ៖ Sokly Phone Shop
អត្ថបទទាក់ទង