សមត្ថភាពកាមេរ៉ាមុខរបស់ iPhone 12 Pro ទទួលបានពិន្ទុចំនួន 98 ពី DxOMark​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

កាលពីសប្ដាហ៍មុន DxOMark បានធ្វើតេស្តកាមេរ៉ាក្រោយរបស់ iPhone 12 Pro រួចមកហើយ ដោយវាទទួលបានចំនួន 128 ពិន្ទុ និងពេលនេះ វាបានឈរនៅលេខរៀងទី 5 ក្នុងចំណោមទូរសព្ទឆ្លាតចេញក្នុងឆ្នាំ 2020 នេះផងដែរ។ ដោយឡែក នៅក្នុងពេលនេះ DxOMark ក៏បានបញ្ចេញពិន្ទុថ្មីមួយទៀត ដែលគេបានផ្តល់អោយ ទូរសព្ទខាងលើនេះ ជាពិន្ទុផ្នែកកាមេរ៉ាខាងមុខរបស់វាវិញម្ដង ហើយក្នុងនោះ យើងឃើញថា វាទទួលបានពិន្ទុចំនួន 98 ផងដែរ។

ពិតណាស់ បើតាមអ្វីដែលយើងបានឃើញនេះ បង្ហាញថា iPhone 12 Pro ទទួលបានពិន្ទុពីផ្នែកកាមេរ៉ាមុខនៅលើ DxOMark ចំនួន 98 ពិន្ទុ ដែលពិន្ទុនេះ មិនបានធ្វើអោយទូរសព្ទកំពូលនេះ ជាប់ឈ្មោះនៅក្នុងបញ្ជីកំពូល នៃផ្នែកកាមេរ៉ាមុខឡើយ ព្រោះថា មានទូរសព្ទឆ្លាតជាច្រើនម៉ូឌែលទៀត មានសមត្ថភាពអាចធ្វើបានល្អជាងវាទៅទៀត។ នៅក្នុងនោះដែរ យើងឃើញថា វាបានឈរនៅលេខរៀង 5 ក្នុងចំណោមទូរសព្ទឆ្លាតជាច្រើន ដោយទទួលបានពិន្ទុតិចជាង Galaxy S20 Ultra 5G ដែលបានចេញនៅដើមឆ្នាំ 2020 នេះ ខណៈដែលសមត្ថភាពកាមេរ៉ាមុខរបស់ Galaxy S20 Ultra 5G ទទួលបានចំនួន 100 ពិន្ទុ។ លើសពីនេះ iPhone 12 Pro ទទួលបាន 101 ពិន្ទុពីការថតជាលក្ខណៈរូបភាព និងទទួលបាន 93 ពិន្ទុ ពីការថតវីដេអូ។ បន្ថែមពីនេះ គេបានបញ្ជាក់ថា ទៅលើការថតរូបភាព វាធ្វើការបានល្អ ផ្ដល់កម្រិត Exposure, Dynamic Range, Depth of Field និងចំណុច Focus បានត្រឹមត្រូវល្អគ្រាន់បើ ប៉ុន្តែទៅលើចំណុច Texture, Noise និងកម្រិតពណ៌ វាធ្វើមិនសូវបានល្អឡើយ រីឯការថតវីដេអូវិញ វាអាចធ្វើបានល្អគួរសមផងដែរ។

សូមបញ្ជាក់ផងដែរថា iPhone 12 Pro មានកាមេរ៉ាមុខមួយគ្រាប់ទំហំ 12MP មាន Aperture f/2.2 និងវាមានសម្ថភាពថតវីដេអូបានក្នុងកម្រិត 4K Dolby Vision HDR ល្បឿន 60fps ឯណោះ។ យ៉ាងណាក៏ដោយ សម្រាប់សមត្ថភាពកាមេរ៉ាមុខរបស់វា ធ្វើបានល្អហើយ ចំពោះពិន្ទុបែបនេះ ដោយរូបភាពដែលថតចេញមកច្បាស់ អាចទទួលយកបាន។

ដោយ​ ៖ DxOMark
អត្ថបទទាក់ទង